kalib9

អតីតពលករកូរ៉េ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នឹងជះលុយ១លានដុល្លារ ដើម្បីបើកថ្នាក់បង្រៀនភាសាកូរ៉េដល់កូនខ្មែរ

អតីតពលករកូរ៉េ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលមនុស្សគ្រប់គ្នាបានស្គាល់នោះមិនត្រឹមតែលោកជាពាណិជ្ជករវ័យក្មេងដែលជោគជ័យលើវិស័យអចលនទ្រព្យប៉ុណ្ណោះទេ លោកក៏បានសាងស្នាដៃ និងជួយសង្គមជាច្រើន ជាពិសេសគឺលោកបានបង្កើតការងារឲ្យកូនខ្មែរជាច្រើន ព្រមទាំងជួយក្នុងវិស័យសប្បុរសធម៌ទៀតផង។

.

.

.

ជាក់ស្តែងកាលពីម្សិលមិញលោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសឱ្យពលរដ្ឋខ្មែរមកចុះឈ្មោះឱ្យបាន១ពាន់នាក់ រូបលោកនឹងផ្គត់ផ្គង់គ្រប់យ៉ាង។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងរបស់លោកដែលបានបង្ហោះនៅលើគណនីផេកហ្វេសប៊ុកផ្លូវការរបស់លោក៖

ជួយ shareផងបើមានអ្នកចុះឈ្មោះរៀនភាសា កូរ៉េចាប់ពី 1000នាក់ឡើងទៅខ្ញុំនិងចំណាយ ប្រាក់ 1លានដុល្លារ #ទិញដីនឹង #សង់អាគាសាលារៀន #ជួលគ្រូបង្រៀនដោយឥតគិតថ្លៃ ។ #សូមយោបល់បងប្អូនផងតើខ្ញុំគួរធ្វើឬអត់? សូមបញ្ចាក់ខ្ញុំមិនមែនមានលុយច្រើនទេតែខ្ញុំចង់ជួយ

ខ្ញុំសង្កេតឃើញថា បងប្អូនដែលរៀនភាសាកូរ៉េ មានការលំបាកច្រើន។ ហើយពេលមិនបានទៅខាតទាំងលុយទាំងពេលវេលា ការចំណាយទាំងនោះ អស់ទៅលើ៖

  • ហូបចុក
  • Loading...

  • ស្នាក់នៅ
  • ថ្លៃសិក្សារ
  • ខ្វះខាត ព័ត៌មាន ចាញ់បោកគេ
  • ខ្វះពេលវេលាឡើងចុះស្រុកកំណើតបំពេញឯកសារផ្សេងៗ

ផលវិបាកទាំងអស់នេះធ្វើឲ្យបងប្អូនដែលមានជីវភាពទីទាល់ក្រស្រុកស្រែមិនអាចមានឱកាស ទៅបំរើការងារនៅប្រទេសកូរ៉េបានឡើយ។ គឺគាត់ទៅថៃ ព្រោះគាត់ត្រូវការលុយដោះស្រាយប្រចាំថ្ងៃឆាប់ៗ ហើយពិបាករកកាងារដែលមានពេលវេលាសម្រាប់រៀនផង ធ្វើការផង និងមិនដឹងរៀបចំជីវិតបែបណាជាមធ្យមអ្នកដែលប្រលងទៅធ្វើការនៅកូរ៉េ តាំងពីរៀន រហូតដល់ប្រលង បានទៅធ្វើការនៅកូរ៉េចំណាយយ៉ាងតិចបំផុត 3000 ដុល្លារ ក្នុងម្នាក់និងប្រើពេលពី1ឆ្នាំទៅ3ឆ្នាំទើបបានទៅ ដែលការចំណាយទាំងអស់នេះ សម្រាប់បងប្អូនដែលមានចំណូលតិច។

គ្រួសារខ្វះខាត មិនអាចមានឱកាស ក្នុងការចូលរៀន ដើម្បីប្រលង ទៅកូរ៉េបានទេ ដូច្នេះ

#ខ្ញុំសម្រេចចិត្តថាចង់បើកសាលាបង្រៀនភាសាកូរ៉េដោយមិនគិតថ្លៃនិងមានការងារធ្វើនៅទីតាំងក្បែរសាលារៀនផ្ទាល់ ដើម្បីផ្គត់ផ្គង់ការចំណាយ ការហូបចុក ការស្នាក់នៅ និងប្រាក់សម្រាប់ប្រើប្រាស់ផ្សេងៗ ដូចជាសំបុត្រយន្តហោះជាដើម បើសិនមានអ្នក ចុះឈ្មោះចាប់ពី 1.000 នាក់ឡើងទៅ ខ្ញុំនឹងសាងសង់សាលា ភាសាកូរ៉េដោយឥតគិតថ្លៃ និងមានការងារអោយធ្វើ ប្រាក់ប្រចាំថ្ងៃទាបបំផុត 3ម៉ឺនរៀល ដល់ 20មឺនរៀលក្នុងមួយថ្ងៃ តាមជំនាញ ។

ហើយនិងសម្របសម្រួល ផលលំបាកខាងលើ ដូច្នេះអ្នកដែលធ្វើការនិងរៀនបណ្ដើរទោះបី មិនបានទៅ ក៏មានចំណូលនិងមានកាងារធ្វើដែ ដោយមិនមានការខាតបង់ពេលវេលា និងលុយកាក់ឡើយ។

😍ដើម្បីចុះឈ្មោះរៀនភាសាកូរ៉េដោយឥតគិតថ្លៃសូមចុចទីនេះដើម្បីចុះឈ្មោះ៖ https://docs.google.com/…/1FAIpQLSdBumMm4E6yqxXmmS…/viewform

ឫខលមកកាន់លេខ៖📞069 288 988 និងឆាតមកផេចផ្ទាល់ដើម្បីសួរព័ត៌មានចុះឈ្មោះ

សូមជួយចុច Like Page និង Share ទៅកាន់មិត្តភក្តិឬបងប្អូនដែលគាត់មិនបានដឹងផង៕

សូមអរគុណ

Loading...