ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី នៅរសៀលថ្ងៃនេះលោកបានធ្វើដំណើរនិវត្តន៍ពីខេត្តស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរីវិញ ហើយឯកឧត្ដមបណ្ឌិតក៏បានចូលទៅពីសារកាហ្វេក្នុងហាងមួយ ស្រាប់តែមានក្មេងស្រីម្នាក់បានសុំប៉ាវកាហ្វេជូនឯកឧត្តម។
ជាក់ស្តែងនៅមុននេះមិនប៉ុន្មាននាទី ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារមួយនៅក្នុងគណនីផេកផ្លូវការរបស់ឯកឧត្តមដោយមានខ្លឹមសារដូចខាងក្រោមនេះ៖
វេលាម៉ោងបីរសៀលថ្ងៃពុធទី២៧ខែកុម្ភៈឆ្នាំ២០១៩ ក្នុងដំណើរនិវត្តន៍មកពីខេត្តស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគិរីវិញ ឃើញហាងកាហ្វេនិកស្រេកឃ្លានផង ក៏ចូលរកទិញស្រាប់តែក្មេងស្រីម្នាក់នេះគាត់សុំចេញលុយអោយ (ប៉ាវ) ខ្ញុំសួរថាហេតុអីបានជាមកប៉ាវពូបេីយេីងមិនដែលស្គាក់មុខគ្នាផង នាងឆ្លេីយថាមិនដែលស្គាល់គ្នាមែនតែខ្ញុំសុំប៉ាវពូម្តង អរគុណច្រើនណាស់ក្មួយសម្រាប់ទឹកប្រាក់6$នេះ វាបានផ្តល់កិត្តិយសយ៉ាងធំធេងខ្លាំងណាស់សម្រាប់ពូ ៕
.
.