kalib9

“រឿងដ៏សែនហួសចិត្តបំផុត” លុយជិត​ ២ម៉ឺនដុល្លារ នៅក្នុងម៉ាស៊ីន ATM ត្រូវចោរដ៏តូចមួយ កាត់ខ្ទិចម៉ត់

"រឿងដ៏សែនហួសចិត្តបំផុត" នោះគឺជាឃ្លាតែមួយគត់ដែលខ្ញុំអាចប្រើដើម្បីពណ៌នាយ៉ាងត្រឹមត្រូវអំពីពិភពលោកដែលយើងរស់នៅ។ កន្លែងចម្លែកនេះមានរឿងជាច្រើនដែលកើតឡើងហើយភស្តុតាងរបស់វាត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ។

ថ្ងៃនេះ Sne9 សូមបង្ហាញរឿងដ៏សែនហួសចិត្តបំផុតដែលមនុស្សមិននឹកស្មានដល់។ វាជារឿងមួយមកពីប្រទេសឥណ្ឌា។ នេះគឺជារឿងរ៉ាវដែលកើតឡើងក្នុងម៉ាស៊ីនអេធីអឹមដែលមានភ្ញៀវពិសេសគឺសត្វកណ្តុរ។

ហេតុការណ៍នេះត្រូវបានរាយការណ៍ដោយសារព័ត៌មាន Hindustan Times ដែលបានកើតឡើងនៅក្នុងទីក្រុង Tinsukia, រដ្ឋ Assam នៃប្រទេសឥណ្ឌាភាគអាគ្នេយ៍។

នៅក្នុងពិភពលោកមួយដែលមនុស្សគ្រប់គ្នាត្រូវការលុយ និងត្រូវរក្សាលុយឲ្យបានល្អ​ តែបែជាមានសត្វកណ្តុរតូចមួយក្បាលបានគេចបន្លំពីសន្ដិសុខរបស់ធនាគារចូលក្នុងម៉ាស៊ីនអេធីអឹមហើយចូលកាត់លុយខ្ទិចជិត 17 ពាន់ដុល្លារ។

Loading...

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កណ្តុរបានចូលកាត់លុយនៅក្នុងម៉ាស៊ីនអេធីអឹម ដែលបណ្តាលឱ្យម៉ាស៊ីនអេធីអឹមគាំងលែងដំណើរការ។ ម៉ាស៊ីននេះគឺជាប្រធានបទនៃពាក្យបណ្តឹងបច្ចេកទេសជាច្រើនដោយសារតែគ្មានប្រតិបត្តិការដកលុយអស់ជាង 12 ថ្ងៃ។

អ្វីដែលមានក្នុងទីក្រុងតូចៗនៅឥណ្ឌាដូចជា Tinsukia គឺថាបើទោះបីជារដ្ឋាភិបាលប៉ុនប៉ងធ្វើឌីជីថលលុយនិងប្រតិបត្តិការក៏ដោយក៏សាច់ប្រាក់នៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។

វាជារឿងដ៏សែនហួសចិត្តបំផុតក្នុងប្រវត្តិសាស្រ្តគឺបន្ទាប់ពីម៉ាស៊ីនត្រូវបានបើកឡើង ហើយលុយទាំងអស់ក្នុងម៉ាស៊ីនត្រូវចោរមួយក្បាលចូលកាត់ខ្ចិចហើយសំលាប់ខ្លួនក្នុងម៉ាស៊ីនតែម្តង។

បញ្ហានេះក៏ត្រូវបានឆ្លុះបញ្ចាំងពីពិភពមនុស្សផងដែរ នោះគឺជាភាពលោភលន់ កណ្តុលមួយក្បាលនេះបានងាប់នៅលើលុយដែលវាបានកាត់។ ការណ៍នេះចង់បង្ហាញប្រាប់យើងថាភាពលោភលន់ឥតព្រំដែនរបស់មនុស្សព្រោះតែមាសប្រាក់ គឺនឹងផ្តល់អោយមកវិញនូវសេចក្តីវិនាស ប្រៀបដូចជាកណ្តុលមួយក្បាលដែលងាប់នៅលើលុយក្នុងម៉ាស៊ីនអេធីអឹមនេះអញ្ចឹងដែរ៕

អត្ថបទដោយ៖ វីរៈ

Loading...