ក្នុងរឿងស្នេហា បើអ្នកអាចរកបានមនុស្សបែបនេះ ធានាថា អ្នកនឹងមានក្ដីសុខ សុភមង្គលពេញមួយជីវិត

ក្នុងរឿងមនោសញ្ចេតនា មិនមែនស្វែងរកមនុស្សដែលល្អម្នាក់នោះគឺគ្រប់គ្រាន់នោះទេ តែត្រូវរកមនុស្សម្នាក់ដែលខ្វល់ខ្វាយពីអ្នកបំផុត ជាមនុស្សដែលល្អចំពោះអ្នក។ ពីព្រោះគេស្រលាញ់អ្នកខ្លាំង ដូច្នេះអាចឳបក្រសោបនូវចរិកមិនល្អរបស់អ្នកបាន។

ក៏ដោយសារតែខ្វល់ពីអ្នក ដូច្នេះសុខចិត្តឱ្យខ្លួនឯងរងទុក្ខ។ ជីវភាពរស់នៅ គឺមិនងាយស្រួលឡើយ ពិសេសការរួមរស់នៅជាមួយគ្នាជារៀងរហូត អ្នកចាំបាច់ត្រូវរកមនុស្សដែលខ្វល់ខ្វាយពីអ្នកពិតប្រាកដ។

០១. មនុស្សដែលខ្វល់ពីអ្នក កាន់តែយល់ពីអ្នក

0ff7a301d34a5d6786cd95175d9d5129

មនុស្សដែលខ្វល់ពីអ្នក ដឹងពីសុខទុក្ខរបស់អ្នក។ ពេលដែលអ្នកគេងលើសាឡុង ហើយអ្នកបានកណ្តាស គេបានយកភួយមកដណ្តប់ឱ្យអ្នក។ អ្នករវល់ធ្វើម្ហូបនៅផ្ទះបាយ គេបើកម៉ាស៊ីនត្រជាក់ដើម្បីឱ្យចំហាយត្រជាក់ជះដល់ផ្ទះបាយ។

ពេលដែលអ្នកចេញទៅក្រៅជាមួយគេ ហើយពាក់ស្បែកជើងកែង ដើរមិនបានប៉ុន្មានផងគេទាញអ្នកមកអង្គុយកុំឱ្យអ្នកមានអារម្មណ៍ថាឈឺជើង។ គេយល់ពីរាល់កាយវិការរបស់អ្នក មិនបាច់អ្នកបញ្ជាក់ ក៏មិនចាំបាច់អ្នកផ្តល់ជាសញ្ញាអ្វីដល់គេឡើយ។

មនុស្សម្នាក់ដែលខ្វល់ពីអ្នក រាល់ទង្វើកាយវិការរបស់អ្នកសុទ្ធតែអាចកម្រើកដល់ចិត្តរបស់គេ មនុស្សដែលខ្វល់ពីអ្នក ដឹងថាអ្នកពិបាកចិត្ត ដឹងថាអ្នកជាមនុស្សមាត់រឹងចិត្តទន់ ដឹងថាអ្នករឹងមាំតែសម្បកក្រៅ តែខាងក្នុងគឺទន់ជ្រាយ ក៏ដឹងថាអ្នកមិនចេះនិយាយរឿងក្នុងចិត្តចេញមកដោយងាយនោះឡើយ។

ទោះបីពាក្យសម្ដីអ្នកមួយម៉ាត់មិនអាចបង្ហាញអត្ថន័យបានគ្រប់គ្រាន់ក៏ពិតមែន គេក៏អាចស្តាប់យល់ពីបំណងនៅក្នុងចិត្តរបស់អ្នកដែរ។ អ្នកនឹងគេ គឺជាគូស្នេហ៍ ថែមទាំងជាមិត្តដ៏ល្អទៀតផង។

មនុស្សដែលខ្វល់ពីអ្នក គោរពនូវការចូលចិត្តរបស់អ្នក។ ប្រហែលជាចំណង់ចំណូលចិត្តរបស់គេ និងអ្នកមិនដូចគ្នាក៏ពិតមែន តែគេក៏មិនអាចមានភាពទើសទាល់ និងការចូលចិត្តរបស់អ្នកដែរ ពីព្រោះមនុស្សដែលស្រលាញ់អ្នកគឺគេខ្វល់ពីអារម្មណ៍របស់អ្នក។ ពួកគេមិនដឹងពីចំណូលចិត្តរបស់អ្នកនៅត្រង់ណាទេ តែគេស្គាល់ពីអ្នក យល់ថារបស់ទាំងនេះមានអត្ថន័យសំខាន់ណាស់ចំពោះអ្នក។

រកមនុស្សម្នាក់ដែលខ្វល់ពីអ្នក ពេលទាក់ទងជាមួយគេមិនត្រូវការឱ្យអ្នកធ្វើពុត សម្តែងអ្វីឡើយ ក៏មិនត្រូវការឱ្យអ្នកសើចដោយភាពក្លែងក្លាយដែរ និងមិនត្រូវការឱ្យអ្នកធ្វើពុតជាពូកែអ្វីនោះឡើយ ពីព្រោះគេស្រលាញ់អ្នក រឹតតែយល់ពីអ្នក។

២. មនុស្សដែលខ្វល់ពីអ្នក មិនអាចធ្វើឱ្យអ្នករងរបួសឈឺចាប់ឡើយ

5047653b2ab940c262b152fa8a421af7

មិនថាទោះជារូបកាយ ឬក៏ចិត្តនោះទេ។ ប្រសិនបើគេពិតជាខ្វល់ពីអ្នក គឺមិនអាចធ្វើឱ្យអ្នកឈឺចាប់ឡើយ មាត់និយាយថាខ្វល់ពីអ្នក តែទង្វើជាក់ស្តែងវិញបែរជាធ្វើរឿងដែលឱ្យអ្នកឈឺចាប់ជារឿយៗ មនុស្សប្រភេទនេះ គឺមិនបានខ្វល់ពីអ្នកនោះឡើយ។

មនុស្សដែលខ្វល់ពីអ្នក មិនដាច់ចិត្តឱ្យអ្នករងទុក្ខលំបាកអ្វីទេ មិនចង់ឃើញអ្នកហូរទឹកភ្នែក ក៏មិនសុខចិត្តឃើញអ្នកមិនសប្បាយចិត្តឡើយ។ គេសង្ឃឹមថាគេនឹងអាចយករបស់ល្អជាងគេនៅក្នុងលោកនេះជូនដល់អ្នកបាន ដូច្នេះ គេម្តេចនឹងអាចដាច់ចិត្តធ្វើឱ្យអ្នកឈឺចាប់ទៅ។

ប្រសិនបើអ្នកនៅជាមួយគេ អ្នកយំច្រើនជាងសើច។

ប្រសិនបើនៅក្នុងរឿងមនោសញ្ចេតនា ទទួលរងរបួសស្នាមមានអារម្មណ៍ឈឺចាប់។

ប្រសិនបើអ្នកនៅជាមួយគេហើយប្រែទៅជាមនុស្សដែលអន់ជាងមុននោះ នោះប្រាកដណាស់គេមិនបានខ្វល់ពីអ្នកឡើយ។

ប្រសិនបើអ្នករងការឈឺចាប់ សុទ្ធតែគេជាអ្នកផ្តល់ឱ្យ ទឹកភ្នែករបស់អ្នក សុទ្ធតែហូរដោយសារគេ ការរងទុក្ខរបស់អ្នក សុទ្ធតែទទួលជំនួសគេ។

ដូច្នេះមនុស្សបែបនេះ គឺមិនបានខ្វល់ពីអ្នកទាល់តែសោះ ក៏គ្មានតម្លៃឱ្យអ្នកទៅស្តាយស្រណេះអ្វីដែរ។

០៣. រកមនុស្សម្នាក់ ដែលខ្វល់ពីអ្នកពិតប្រាកដ

F56cd6ac3132781dc7931d6d38f3255c

មនុស្សដែលខ្វល់ពីអ្នក សង្ឃឹមថាគេអាចនៅជាមួយអ្នកបានគ្រប់ពេលវេលា។

មនុស្សដែលមិនខ្វល់ពីអ្នក នៅជាមួយអ្នកតែកន្លះនាទីក៏យល់ថាខ្ជះខ្ជាយពេលវេលាទៅហើយ។

មនុស្សដែលខ្វល់ពីអ្នក រមែងតែគិតចង់ផ្តល់អ្វីដែលល្អដល់អ្នក។

មនុស្សដែលមិនខ្វល់ពីអ្នក រមែងតែចង់បានរបស់ល្អពីអ្នក។

មនុស្សដែលខ្វល់ពីអ្នក ចង់ផ្តល់ផ្លូវដែលរលូនរាបស្មើគ្រប់ទីកន្លែងដល់អ្នក។

មនុស្សដែលមិនខ្វល់ពីអ្នក គឺមិនដែលមានពេលសម្រាប់អ្នកឡើយ។

រកមនុស្សម្នាក់ដែលខ្វល់ខ្វាយ និងបារម្ភពីអ្នក!

ពេលដែលអ្នកយំគេអាចផ្តល់ស្មាម្ខាងឱ្យអ្នកផ្អែក!

ពេលដែលអ្នកគ្មានទីរំពឹង គេកាន់ដៃរបស់អ្នក!

ពេលដែលអ្នកជួបនឹងរឿងលំបាក គេជួយដោះស្រាយការលំបាករបស់អ្នក!

នៅជាមួយមនុស្សម្នាក់ដែលខ្វល់ពីអ្នក ឆាកជីវិតរបស់អ្នកនឹងធូរស្រាលបានច្រើន ពីព្រោះមានមនុស្សជួយរ៉ាប់រងផ្លូវអនាគតជំនួសអ្នក ឆាកជីវិតរបស់អ្នកនឹងរីករាយបានច្រើន ពីព្រោះគេយល់ពីចិត្តអ្នក ហើយធ្វើឱ្យអ្នកសប្បាយចិត្ត។ អនាគតរបស់អ្នកនឹងលែងស្រពិចស្រពិលទៀតហើយ៕

អត្ថបទ ៖ Mythical Bird / ក្នុងស្រុក