kalib9

រូបភាពដែលមនុស្សទូទៅគិតថាមិនសមសម្យ ប៉ុន្តែនៅពេលដែលដឹងពីអត្ថន័យនៃរូបភាពនេះ នឹងធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែក!

មនុស្សភាគបន្ទាប់​ពី​បាន​ឃើញ​រូប​នេះ​ភ្លាមប្រាកដជាមានទស្សនៈពីរូបភាពនេះថាជារូបភាពមិនសមរម្យមិនខាន ​តើ​ប្រិយមិត្ត​គិត​យ៉ាងដូចម្តេចនៅពេលបានឃើញរូបភាពនេះភ្លាម? ជឿ​ថា​មាន​ប្រិយមិត្ត​មួយ​ចំនួន​ចាប់​ផ្ដើម​វាយ​តម្លៃ​ភ្លាមៗ​តាម​អ្វី​ដែល​បានមើល​ឃើញ​មិនខាន ​ពីព្រោះគំនូរនេះបើសិនជាមើលមួយភ្លេតភ្លាមៗគឺមិនសមរម្យ ឬអាសអាភាស​។

ប៉ុន្តែ​តាម​ពិត​រូបភាពនៃគំនូរ​នេះ​​ត្រូវ​បាន​ប្រជាជន​នៃ​ប្រទេស​ Puerto Rico គោរពយ៉ាង​ខ្លាំង​ដោយ​សារ​​ តែ​វា​​បាន​រៀប​រាប់​អំពី​បុរស​ចំណាស់​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Simon​ ដែល​គាត់​គឺ​ជា​វីរៈបុរសរបស់ប្រទេសនេះ ដែល​បាន​ខិត​ខំ​ប្រឆាំង​តវ៉ា​​ទាមទារ​សន្តិភាព​ជូន​ប្រទេស Puerto Rico ព្រោះតែគាត់ជាសកម្មជនទី១ប្រឆាំងតវ៉ាទាមទារសន្តិភាព គាត់​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​និង​ដាក់​ទោស​បង្អត់​អាហារ​។

Loading...

​ក្នុង​ពេល​នោះ​កូន​ស្រី​របស់គាត់​ដែល​ទើប​តែ​សំរាល​កូន​ក៏​បាន​មក​មើល​ឪពុក​ដែលជាប់ឃុំឃាំង​ ឃើញ​រាង​កាយ​របស់​ឪពុក​ទ្រុឌ​ទ្រោម​ព្រោះ​តែ​អត់​អាហារ​ កូន​ស្រី​មិន​ចង់​អោយ​ឪពុករបស់​ខ្លួន​ស្លាប់​ក្លាយ​ទៅ​ជា​ខ្មោច​អត់​ឃ្លាន​ ដូច្នេះ​នាង​ក៏​បានអោយ​ឪពុក​បៅ​ទឹកដោះ​របស់នាង។

ជាក់ស្តែងមនុស្ស​គ្រប់​គ្នា​មិន​គួរ​​វាយ​តម្លៃ​អ្វី​មួយ​ដោយគ្រាន់តែឃើញនិងភ្នែក ដោយ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នោះ​ទេ​ ចូល​ប្រើ​ការ​គិត​ថ្លឹង​ថ្លែង​ ហើយ​ព្យាយាម​គិត​អ្វី​ដែល​អ្នក​បាន​ឃើញ​ក្នុង​ផ្លូវ​វិជ្ជមាន​សិន​មុន​ពេល​ដែល​ដឹង​ហេតុផល​ពិត​ប្រាកដ​៕

Loading...