kalib9

​​​មិន​គួរ​ឲ្យ​ជឿ! បុរសជនជាតិ​ចិនម្នាក់ បានច្នៃ​ផ្គុំដែកបញ្ចូលគ្នា ទៅជា​រថពាសដែក

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កោត​សរសើរ​មិន​ដាច់​ពី​មាត់ បន្ទាប់​ពី​លោក​បាន​បង្កើត​រថពាសដែក​​មួយ​គ្រឿង​ពី​ការបង្គុំ​ដែក​ផ្សេង​ៗបញ្ចូលគ្នា​​​​​។

បើ​តាម​ប្រភព​ លោកគឺ​ជា​មនុស្ស​មាន​ចំណូល​ចិត្ត​​ខាង​គ្រឿង​ម៉ាស៊ីន​ ហើយបាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​​ច្នៃ​​កគ្រឿងដែក​​ទៅ​ជា​រថពាសដែក​ និង​​​បានចំណាយអស់​​​ប្រាក់​ប្រមាណជា ៤៤០០​ដុល្លារ​អាមេរិក។

លោក​មានឈ្មោះ Shi Yangiang អាយុ ៣១​ឆ្នាំ ​ជា​ជាង​ម៉ាស៊ីន​រស់​​នៅ​ទីក្រុង Rizhao ខេត្ត​​សានទុង ប្រទេស​ចិន និង​ធ្លាប់​ធ្វើ​ជា​ទាហាន​​អស់​​រយៈពេល​ជាច្រើន​ឆ្នាំ។ អតីត​យុទ្ធជន​​រូប​នេះ បាន​ជ្រើស​រើស​អាជីព​​ជា​​​ជាង​ម៉ាស៊ីន​ព្រោះ​​វា​ទាក់​​ទង​នឹង​យោធា។

គំនិត​បង្កើត​រថពាសដែក​ផ្ទាល់​ខ្លួន គឺ​កើត​មាន​រយៈពេល ២​ឆ្នាំ​កន្លង​ទៅ​ហើយ។ លោក​ Shi បាន​សិក្សា​ស្រាវជ្រាវ និង​ព្រីន​ចេញ​ជា​ក្រដាស​ ​រួច​សម្រេច​ដើរ​​ទិញ​បន្ទះ​ដែក​យាន​យន្ត​នានា។ លោក​បាន​​ចំណាយ​ពេល​ជាង ៧ខែ ​ដើម្បី​ផ្សា​ផ្គុំ​ទៅ​ជា​យាន​ក្នុង​ក្ដី​សុបិន​ដោយ​ប្រើ​គ្រឿង​បន្លាស់​ផ្សេង​ៗ រួច​បាញ់​​ពណ៌​បែប​ទាហាន។

Loading...

តើ​គាត់​ចំណេញ​អ្វី​ក្នុង​ការ​ផលិត​​រថពាសដែក​ចម្លង​មួយ​នេះ? ​គាត់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ធ្លាប់​​​​ជួល​ឲ្យ​​អ្នក​ទេសចរ និង​​ក្រុម​ផលិត​ភាព​យន្ត​ក្នុង​​តម្លៃ ១ ៤៧០​ដុល្លារ​ កាល​ពី ២​ឆ្នាំ​មុន៕

ប្រភព៖ CGTN

Loading...