kalib9

សំណាងណាស់! ទារកតូចជាងគេបំផុត រួចពីស្លាប់ក្រោយកើតមិនគ្រប់ខែ បានត្រឹម៥ខែកន្លះ ទម្ងន់ជិត១គីឡូ!

ជប៉ុន៖  ទារកតូចជាងគេបំផុតបានរស់រានមានជីវិតឡើងវិញ ក្រោយពីក្រុមគ្រូពេទ្យបានចំណាយពេលអស់ជាច្រើនខែដើម្បីជួយសង្គ្រោះ។ នេះបើយោងតាមសារព័ត៌មាន Metro ចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ទារកមិនទាន់មានឈ្មោះម្នាក់បានកើតនៅក្នុងមន្ទីរពេទ្យ Keio មានទីតាំងក្នុងទីក្រុងតូក្យូ។ គេជាទារកតូចជាងគេមួយនៅលើពិភពលោក ព្រោះក្មេងនេះបានឈប់លូតលាស់ក្នុងផ្ទៃម្តាយ ហើយកើតក្នុងសប្តាហ៍ទី២៤ (ស្មើនឹង៥ខែកន្លះ) មានទម្ងន់មិនស្មើនឹងឥដ្ឋមួយដុំផង ពោលគឺត្រឹម ០,២គីឡូក្រាមតែប៉ុណ្ណោះ។

សព្វថ្ងៃទារកអាចបន្តនៅរស់រានមានជីវិត ដោយសារក្រុមគ្រូពេទ្យមើលថែទាំ និងព្យាបាលយ៉ាងដិតដល់ និងត្រឹមត្រូវ។ ឥឡូវគេមានទម្ងន់សរុប ៣,១ គីឡូក្រាមហើយ។

ម្តាយទារកនិយាយថា “ខ្ញុំអាចត្រឹមនិយាយពាក្យថាសប្បាយចិត្តពេលបានឃើញកូនខ្ញុំលូតលាស់ធំធាត់បែបនេះ។ បើនិយាយដោយស្មោះត្រង់ទៅ ខ្ញុំពិតជាមិនប្រាកដចិត្តថាគេអាចមានជីវិតផង”។

យោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត Takeshi Arimitsu បានឲ្យដឹងថា “ខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាថា លទ្ធភាពដែលទារកអាចបន្តរស់រានមានជីវិតជាមួយនឹងសុខភាពដ៏ល្អមួយនៅតែមាន បើទោះបីជារូបគេកើតមកតូចក៏ដោយ”៕

Loading...

 

 

ប្រភព៖ Khmerload

Loading...