kalib9

១៣ ហេតុការណ៍របស់ពិភពលោក ដែលគួរឱ្យចាប់អារម្មណ៍បំផុត ដែលប្រិយមិត្តមិនដែលធ្លាប់បានដឹង!

តើអ្នកនឹងគិតអ្វីនៅពេលអ្នកឃើញតួរលេខ តារាង ហើយនិងពាក្យថា "ស្ថិតិ"? យើងបានប្រមូលនូវការពិតនៃស្ថិតិដែលគួរអោយចាប់អារម្មណ៍បំផុតដែលបង្ហាញពីអ្វីៗជាច្រើនជុំវិញពិភពលោក។ ឧទាហរណ៍៖ តើអ្នកដឹងទេថាមនុស្សប្រហែល 1.700 នាក់នៅសហរដ្ឋអាមេរិកក្លាយជាមហាសេដ្ឋីជារៀងរាល់ថ្ងៃ?

ក្រុមការងារយើងសូមធ្វើការចែករំលែកការពិតគួរឱ្យចាប់អារម្មណ៍បំផុតអំពីរឿងរ៉ាវដែលកើតឡើងនៅលើភពផែនដីរបស់យើង។

1. ប្រទេសបង់ក្លាដេសមានចំនួនប្រជាជនច្រើនជាងប្រទេសរុស្ស៊ីបើទោះបីជាផ្ទៃដីនៃប្រទេសបង់ក្លាដែលតូចជាងរុស្ស៊ី 116 ដង។

យោងតាមទិន្នន័យនាពេលបច្ចុប្បន្ននេះ ប្រជាជននៃប្រទេសតូចបំផុតមួយគឺប្រទេសបង់ក្លាដេសមានចំនួយប្រជាជនច្រើនជាងប្រជាជននៃប្រទេសរុស្ស៊ី។ មានមនុស្សច្រើនជាង 20 លាននាក់រស់នៅក្នុងប្រទេសបង់ក្លាដេសទោះបីផ្ទៃដីប្រទេសនេះមានទំហំតូចជាង 116 ដងនៃប្រទេសរុស្ស៊ី។

2. មានផ្កាយតិចជាងដើមឈើ

យោងតាមស្ថិតិមានដើមឈើជាច្រើននៅលើផែនដីច្រើនជាងផ្កាយនៅក្នុងប្រព័ន្ធហ្គាឡាស៊ីមីលគីវ៉េ។ សព្វថ្ងៃនេះមានដើមឈើប្រមាណ 3 សែនកោដិ និងផ្កាយចំនួន 400 ពាន់លាន។

3. ចំនួនប្រជាជនក្មេងនៃប្រទេសអាឡឺម៉ង់មានកំរិតភាគរយទាប

កុមារដែលមានអាយុពី 0 ទៅ 14 ឆ្នាំមានចំនួនត្រឹមតែ 12% នៃប្រជាជនអាល្លឺម៉ង់ចំណែកនៅកេនយ៉ាវិញក្រុមអាយុដូចគ្នាមានចំនួន 40% នៃប្រជាជន។

4. ឈ្មោះ Mary និងឈ្មោះ James គឺជាឈ្មោះដែលពេញនិយមជាងគេ

ចាប់ពីឆ្នាំ 1917 ដល់ឆ្នាំ 2016 ឈ្មោះដែលមានប្រជាប្រិយបំផុតគឺ James សម្រាប់ក្មេងប្រុស និង Mary សម្រាប់ក្មេងស្រី។ ក្នុងចំនោមក្មេងប្រុសជិត 5 លាននាក់មានឈ្មោះ James និងក្មេងស្រី 3.5 លាននាក់មានឈ្មោះ Mary។ ហើយឈ្មោះដែលគួរឲ្យចាប់អារម្មណ៍គឺ Justin មិនមានប្រជាប្រិយភាពខ្លាំងទេក្នុងអំឡុងពេលនេះ: វាត្រូវបានគេដាក់លេខរៀង 38 នៅលើបញ្ជីឈ្មោះដោយមានមនុស្ស 769.098 នាក់ប៉ុណ្ណោះដែលប្រើឈ្មោះ Justin នេះ។

5. សាធារណរដ្ឋប្រជាមានិតចិនត្រូវបានគេស្គាល់ថាជា "សាធារណរដ្ឋមាស"

មានមាសយ៉ាងច្រើននៅក្នុងប្រទេសចិន ហើយច្រើនជាងនៅប្រទេសដទៃទៀត។ ការស្រាវជ្រាវបានរកឃើញថាមាសចំនួន 440 តោនត្រូវបានជីករកឃើញនៅក្នុងប្រទេសចិនជារៀងរាល់ឆ្នាំ។

6. ក្នុងរយៈពេល 1000 ឆ្នាំកន្លងមកនេះផែនដីមានចំនួនប្រជាជនកើនឡើងដល់ទៅ 22 ដង

ចំនួនប្រជាជននៅលើពិភពលោកបានកើនឡើងច្រើនជាង 22 ដងពីឆ្នាំ 1000 ដល់ឆ្នាំ 2000 ។ នៅខែកក្កដាឆ្នាំ 1000 មានប្រជាជន 275 លាននាក់។ ហើយនៅខែកក្កដាឆ្នាំ 2000 មានប្រជានជចំនួន 6.145.006.989 នាក់។

7. អ្នកអាចដើរជុំវិញផែនដីបាន 4,5 ដងក្នុងមួយជីវិតរបស់អ្នក។

ជាមធ្យមមនុស្សម្នាក់ធ្វើបាន 7500 ជំហានក្នុងមួយថ្ងៃដែលមានអាយុកាលមធ្យមនៃអាយុ 80 ឆ្នាំ។ ដោយប្រើទិន្នន័យនេះពួកអ្នកវិទ្យាសាស្ត្របានគណនាថាមនុស្សម្នាក់អាចដើរបាន 180.000 គីឡូម៉ែត្រក្នុងមួយជីវិតរបស់ពួកគេ។ នេះមានន័យថានៅក្នុងជីវិតរបស់អ្នក អ្នកអាចដើរជុំវិញអេក្វាទ័របាន 4,5 ដង។

Loading...

8. នៅសហរដ្ឋអាមេរិច មនុស្សមើលទូរទស្សន៍ជាង៤ម៉ោងក្នុងមួយថ្ងៃ

ជារៀងរាល់ថ្ងៃប្រជាជននៅសហរដ្ឋអាមេរិកចំណាយ 1/5 នៃពេលវេលារបស់ពួកគេ (270 នាទី) មើលទូរទស្សន៍។ បន្ទាប់ពីអាមេរិក គឺប្រទេសប៉ូឡូញដែលមានមនុស្សមើលទូរទស្សន៍រយៈពេល 264 នាទី ក្នុងមួយថ្ងៃ។

9. ក្មេងដែលកើតតិចបំផុតគឺនៅក្នុងថ្ងៃសៅរ៍

អ្នកវិទ្យាសាស្រ្តបានដឹងថាតើថ្ងៃណានៅក្នុងសប្តាហ៍ដែលកុមារកាន់តែច្រើនកើតមក។ នៅថ្ងៃព្រហស្បតិ៍គឺមានចំនួន 12,8% បន្ទាប់មកនៅថ្ងៃចន្ទ 11% ។ ថ្ងៃដែលទារកកើតមកតិចបំផុតគឺនៅថ្ងៃសៅរ៍គឺ 10% ។

10. 90% នៃអក្សរគីជា spam

 

11. ស្ត្រីដាណឺម៉ាកគឺជាស្ត្រីដែលធ្វើការងារច្រើនជាងគេ

យោងតាមស្ថិតិបានឱ្យដឹងថា 82% នៃស្ត្រីដែលជាម្តាយនៅប្រទេសដាណឺម៉ាកធ្វើការជាទៀងទាត់។ ប្រទេសស៊ុយអែត ហូឡង់ និងស្លូវេនី បន្ទាប់ពីប្រទេសដាណឺម៉ាក។ ប្រទេសក្រិកគឺនៅចុងប៉ូចគេ - ម្តាយតិចជាង 50% ធ្វើការនៅក្នុងប្រទេសនេះ។

12. នៅ McDonald’s លក់បឹហ្គឹរ ៧៥ដុំ ក្នុង១វិនាទី

ភោជនីយដ្ឋានអាហារលឿនមួយដ៏ពេញនិយមបំផុតគឺ McDonald's លក់បឹហ្គឺរប្រហែល 75ដុំ ក្នុងមួយវិនាទី។ ពួកគេថែមទាំងមានគេហទំព័រពិសេសមួយដែលអាចជួយអ្នកតាមដានពីរបៀបដែលផលិតផលជាច្រើនត្រូវបានគេលក់និងរបៀបដែលអតិថិជនជាច្រើនបានទទួល។

 

13. នៅសហរដ្ឋអាមេរិក មនុស្ស 1700 នាក់បានក្លាយជាសេដ្ឋីជារៀងរាល់ថ្ងៃ 

មានមហាសេដ្ឋីជាច្រើននៅលើពិភពលោកច្រើនជាងអ្វីដែលអ្នកអាចគិត។ នៅសហរដ្ឋអាមេរិកមនុស្ស 1700 នាក់ក្លាយជាសេដ្ឋីរៀងរាល់ថ្ងៃ។ យោងទៅតាមស្ថិតិនៅសហរដ្ឋអាមេរិកមានគ្រួសារជាង 8 លានគ្រួសារដែលមានប្រាក់ចំណូលលើសពី 1 លានដុល្លារអាមេរិកហើយចំនួននេះមិនរាប់បញ្ចូលទ្រព្យសម្បត្តិឬគ្រឿងអលង្ការទេ។

តើស្ថិតិទាំងនេះធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងណាដែរ? តើហេតុការណ៍ទាំងនេះ បានធ្វើឱ្យអ្នកភ្ញាក់ផ្អើលខ្លាំងដែរឬទេ? តើអ្នកយល់យ៉ាងណាដែរ?

អត្ថបទដោយ៖ វីរៈ

Loading...