kalib9

មិនជឿកុំប្រមាថ!! ជំនឿបុរាណខ្មែរទាក់ទងពី ការលេងរបស់ យ័ន្ត មន្តអាគម និងអថ័ន

ជំនឿ​លើ​មន្តអាគម​នា​សម័យ​​ដើមគឺខ្លាំងក្លាណាស់​ធ្វើឲ្យមនុស្សនាំគ្នាស្វែង​រកគ្រូ មន្តអាគមឲ្យ​

ជួយពួកគេមាន​ដូចជាធ្វើឲ្យគេខ្លាំងពូ​កែកាប់មិនមុតដុតមិនឆេះ​,ធ្វើស្នេហ៍ឲ្យគេអាណិតស្រឡាញ់,ដោះអំពើឬមើលជម្ងឺ…ជាដើម។

សម័យបច្ចុប្បន្នជំនឿលើគ្រូមន្តអាគមមានការថមថយជាខ្លាំងដោយសារថាពេលខ្លះគ្រូខ្លួនឯងជាអ្នកធ្វើឲ្យសាបរលាបខូចឈ្មោះគ្រូដែលសក្តិសិទ្ធិពិតប្រាកដដូចជាគេឲ្យធ្វើស្នេហ៍បែរជាធ្វើឲ្យអ្នកទៅពឹងងាកមកស្រឡាញ់គ្រូទៅវិញ។

ពេលខ្លះគ្រូរំលោភអ្នកទៅពឹងឲ្យជួយត្រូវរងនូវការប្តឹងនិងក្តៅក្រហាយពីមហាជន,គ្រូទារប្រាក់ច្រើនលើសលប់,ពេលខ្លះមិនចេះអ្វីសោះតែតាំងខ្លួនជាគ្រូវេទមន្តបោកប្រាសគេឯង។

បើនិយាយពីរឿងកាប់មិនមុតដុតមិនឆេះវិញបើពីដើមគឺពិតជាពូកែព្រោះសម័យប្រើដាវកាំបិតព្រួញធ្នូស្នាដែលជាអាវុធបុរាណលុះសម័យវិទ្យាសាស្រ្តរីកចម្រើនគេប្រើកាំភ្លើងគ្រាប់តូចធំរហូតដល់មីស៊ីល កម្លាំងវេទមន្តមិនអាចទប់ជាប់បានដែរទោះខ្លាំងពូកែបាញ់មិនមុតតែបើបាញ់បេ៤០ដាក់ហោចណាស់ក៏គ្រាំឬបែកគ្រឿងក្នុងស្លាប់ដែរ។

ទោះយ៉ាងណាក៏នៅតែមានអ្នកជឿលើគ្រូវេទមន្តដែរនាពេលសព្វថ្ងៃដោយគេគិតថាអាគមផ្សំអាយុក្នុងនោះមានអ្នកជឿលើគ្រូទស្សន៍ទាយ គ្រូធ្វើស្នេហ៍ គ្រូដោះអំពើ,គ្រូដេញខ្មោចព្រាយបិសាច…ជា ដើម។

​ តាម​ស្រុកភូមិ​បើ​មាន​ជន ណា​ម្នា​ក់មាន​គំនុំ​ចង់​សងសឹក និង​ជន ណា​ម្នាក់ទៀត គេ​រមែងតែ​ទៅរក​គ្រូធ្មប់ ដែល​ចេះ​ប្រើ​វេទមន្ត​សូត្រ​ផ្លុំ ដើម្បី​ធ្វើឱ្យ របស់​ផ្សេងៗ​មួយចំនួន​ដែល​អាច​បង្ក គ្រោះថ្នាក់ ឱ្យចូល​ក្នុង​ខ្លួនប្រាណ​របស់ គូបដិបក្ខ​មិន​ខាន ។

Loading...

ជាទូទៅ​វត្ថុ​ដែល គេ​មានកាំបិត ដែកគោល បន្លា កាំបិត ស្បែក​ក្របី ស្បែក​គោ ។

តាមពិតទៅ​វិធីសាស្ត្រ​នេះ មាន វត្ថុបំណង​គឺ​សម្លាប់​គូសត្រូវ​ដោយ​បំបាត់ នូវ​រាល់​ភស្តុតាង​ពាក់ព័ន្ធ​ឬ​មិន​ឱ្យដឹង ខ្លួន ។​

ជន​ដែល​រងគ្រោះ​កាលបើ​កើត មាន​ក្តី​ចុកចាប់​ក្នុង​សព៌ាង្គកាយ បាយ មិន​ឆ្ងាញ់ ដេក​មិន​លក់ ដោយសារ​សា មី​ខ្លួន​ជឿជាក់ថា​ត្រូវ​អំពើ ក៏​ម្នា​ម្នី​ទៅ រក​គ្រូ​វេទមន្ត​ដែល​អាច​បញ្ចូល​ខ្មោច ព្រាយ​តាមរយៈ​រូបអារក្ស ដោយមាន ភ្លេង​កំដរ​ដើម្បី​យក​របស់​ទាំងនោះ ចេញពី​ក្នុង​ខ្លួន​ជនរងគ្រោះ ។

ជួនកាល តាម​សំណូមពរ​របស់​អ្នករងគ្រោះ ក្រោយពី​រំដោះ​រួច​វត្ថុ​អប្រិយ ឬ​ចង្រៃ ទាំងនោះ​ក៏ត្រូវ​បញ្ចូល​ក្នុង​ខ្លួនប្រាណ របស់​អ្នក​ធ្វើអំពើ​ទៅវិញ ។​

សម្រាប់​គ្រូស្នេហ៍​ក៏​ដូច្នេះ​ដែរ ព្រោះថា កាលបើ​ចង់​ឱ្យប្រើ​មន្តអាគម សូត្រ​ផ្លុំ​រួមផ្សំ និង​ការប្រើ​ក្រមួន ដែល នរណា​មួយ និង​នរណា​មួយ ទោះជា ស្រី​ក្តី​ប្រុស​ក្តី​លាយ​ដាក់​នៅក្នុង​ដន្លាប់ ឱ្យ​មនុ​ស្សលាប និង​ការ​កាន់​ត្រណម ផ្សេងៗ​ផងដែរ ។​

​ជា​វិធីសាស្ត្រ​ជាទូទៅ​គ្រូស្នេហ៍ ខ្មែរ​តែងតែ​ប្រើ​ព្រះ​គាថា ន​-​ធា​-​យ៉ ហើយ​សូត្រ​ផ្លុំ​បញ្ចូល​ក្នុង​ក្រមួន​ដោយ រៀបរាប់​អាយុ ថ្ងៃ ខែ ឆ្នាំ​កំណើត​នៃ បុគ្គល​ដាក់បញ្ចូល​ក្នុង​ដន្លាប់ ហើយ​ហុច ឱ្យ​បុរស​ឬ​ស្ត្រី​ដែល​គេ​លួច​ស្រលាញ់ ឬ​បេតី​ដោយ​មិនដឹង​ខ្លួន ។​

​ជួនកាល​បុរស​នោះ​មុននឹង និយាយ​ទៅកាន់​នារី តែងតែ​យក​ក្រមួន មក​លាប​បបូរមាត់ ចិញ្ចើម ហើយ​តម្រង់ ដើរ​ទៅរក​នារី​នោះ ។​

​មាន​បុរស​ខ្លះ​បាន​បញ្ចុះ​ធ្មេញ មាស​ក្នុង​មាត់​របស់ខ្លួន​ហើយ​សើច បញ្ចោ​ញ​ឱ្យ​នារី​ឃើញ ពេលដែល​នារី នោះ​ដើរ​កាត់មុខ​ខ្លួន​ដោយមាន អាកប្បកិរិយា​ញញឹមញញែម រាក់ទាក់ ទន់ភ្លន់ រួសរាយ ដោយ​ចេះ​ក្លែម​វាចា សុភាពរាបសា ។​

ព្រោះតែមានជំនឿលើមន្តអាគមទើបកាលពីដើមគេនិយមសាក់យ័ន្តលើរាងកាយ,ខ្លះស្វែងរករបស់សក្តិសិទ្ធិដូចជាកូនក្រក,នាងពួន,គុជឃ្មុំ…ដោយជឿថាជួយគេឲ្យខ្លាំងពូកែ៕

Loading...