kalib9

រូបមន្តឱសថបុរាណស័ក្តិសិទ្ធ ព្យាបាលបានជំងឺហឺត ក្អក ជំងឺរលាកទងសួត ជំងឺបេះដូង យ៉ាងឆាប់រហ័ស

នេះជារូបមន្តបុរាណថៃ ដែលគេប្រើប្រាស់សម្រាប់ព្យាបាលជាយូរយារណាស់មកហើយសម្រាប់ប្រភេទជំងឺខាងក្រោម៖

* ព្យាបាល៖ ហឺត ក្អក ជំងឺរលាកទងសួត ជំងឺបេះដូង

គ្រឿងផ្សំ

– ខ្ទឹមបារាំងក្រហម កន្លះគីឡូក្រាម

-ស្ករសកន្លះគីឡូក្រាម

-ទឹកក្រូចឆ្មារ ២ គ្រាប់

-ទឹក ១ លីត្រកន្លះ និងទឹកឃ្មុំ ៧ ស្លាបព្រាបាយ។

* វិធីធ្វើ និងប្រើប្រាស់៖

Loading...

-រំងាស់ស្ករសឱ្យចេញជាពណ៌ត្នោតដោយបើកភ្លើងល្មម

-កាត់ខ្ទឹមបារាំងក្រហមដាក់ចូល និងចាក់ទឹកមួយលីត្រកន្លះចូល រួចបើកភ្លើងដាំម្តងទៀតរហូតឱ្យវាហួតសល់ ១/៣

-ទុកឱ្យត្រជាក់ រួចច្របាច់ក្រូចឆ្មារ ២ គ្រាប់ចូល និងចាក់ទឹកឃ្មុំចូល ៧ ស្លាបព្រាបាយ។ ចាក់វាចូលក្នុងកែវមួយ ទុកចោលមួយយប់

-សម្រាប់មនុស្សធំ ទទួលទាន ១ ស្លាបព្រាបាយ មុនឬក្រោយអាហារពេលព្រឹក ឥតបញ្ហា។ ពិសាបែបនេះរហូតទាល់តែអាការៈជំងឺជាសះស្បើយទាំងស្រុង

-សម្រាប់កុមារ គួរឱ្យទទួលទាន ១ ស្លាបព្រាបាយដូចគ្នារាល់ព្រឹក ប៉ុន្តែត្រូវពោះទទេរជាមុនសិន។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Loading...