kalib9

អានហើយរំជួលចិត្ត!​ ម៉ាក់កុំបោះបង់កូនណា មិនថាកូនកើតមក ដោយការស្រឡាញ់រវាងម៉ាក់ និងប៉ា ឬជាការធ្វេប្រហែសរបស់ម៉ាក់ក៏ដោយ

ម៉ាក់! កូនមិនដឹងទេថា ការកើតរូបកូននេះឡើងមក វាជាក្ដីស្រឡាញ់របស់ម៉ាក់ប៉ា ឬវាគ្រាន់តែជាការធ្វេសប្រហែសរបស់ម៉ាក់តែម្នាក់ឯងឬយ៉ាងណា។ កូនគ្រាន់តែដឹងថា កូនបានមានជីវិតហើយ កូនបានក្លាយជាកូនរបស់ម៉ាក់ហើយ កូនមិនដឹងទេថា ពេលដែលកូនកើតចេញទៅ កូនមានប៉ាហៅនឹងគេឬក៏អត់ តែអ្វីដែលកូនដឹង គឺកូនមានម៉ាក់នៅក្បែរ ព្រោះកូនបានចងភ្ជាប់ជាមួយនឹងបេះដូងរបស់ម៉ាក៉រួចហើយ។ កុំបោះបង់កូនណាម៉ាក់ កុំទម្លាក់កូនចោល កុំធ្វើឱ្យកូនមានអារម្មណ៍តែលតោលណាម៉ាក់ កូនចង់ស្ថិតក្នុងរង្វង់ដៃរបស់ម៉ាក់ កូនចង់ទទួលបានអារម្មណ៍កក់ក្ដៅពីម៉ាក់ កូនចង់ឃើញពិភពលោកនេះជាមួយម៉ាក់ បំណាច់នឹងឱ្យកូន មានវត្តមានក្នុងផ្ទៃរបស់ម៉ាក់ហើយ សូមម៉ាក់អនុញ្ញាតឱ្យកូន មានវត្តមាននៅក្នុងជិវិតបរ់សម៉ាក់បន្តរហូតបានទេ?​ កុំបោះបង់ខ្ញុំចោលអីណាម៉ាក់!!! ប្រែសម្រួល : TSR Sharing #PanhaROTH
Loading...