kalib9

“គោខៀវបែលហ្ស៊ិក” ដែលជាគោមានសាច់ដុំដូចអ្នកកីឡាកាស បានបង្កាត់ពូជជាង 200 ឆ្នាំមកហើយ!

មនុស្សជាច្រើនគិតថាសត្វគោមានលក្ខណៈដូចគ្នាប៉ុន្តែតើអ្នកបានឮអំពី "គោខៀវបែលហ្ស៊ិក" ឬទេ?  ពួកវាមិនមែនជាគោដូចដែលយើងធ្លាប់បានឃើញនោះទេ ពួកវាមានមាឌធំ សាច់ដុំដូចអ្នកកីឡាកាស។  អញ្ជើញទៅជួបជាមួយ "គោខៀវបែលហ្ស៊ិក"។

"គោខៀវបែលហ្ស៊ិក" ត្រូវបានគេបង្កាត់ពូជតាំងពីឆ្នាំ 1808 ដើម្បីអភិវឌ្ឍទៅជាគោដែលមានសាច់ដុំធំជាងសត្វគោដទៃទៀតនៅលើទីផ្សារនៅជុំវិញពិភពលោក។ ពួកវារីកលូតលាស់យ៉ាងឆាប់រហ័សដែលវាធំសម្បើមណាស់។ ពួកវាផ្ទុកសាច់ដុំរាប់រយគីឡូក្រាមដោយមិនប្រើ steroid ។ ដើម្បីជួយបង្កើនសាច់ដុំ។

ភាពជោគជ័យនេះគឺដោយសារតែការគ្រប់គ្រងនៃការបង្កាត់កូនដែលធ្វើឱ្យគោមានការលូតលាស់សាច់ដុំណែនធំខ្ពស់បំផុត។ នេះធ្វើឱ្យគោខៀវបែលហ្ស៊ិកជាស្តង់ដារនៃសាច់ដុំនិងភាពអស្ចារ្យរយៈពេលជាងមួយសតវត្សរ៍មកហើយ។

.

Loading...

មានសំណួរជាច្រើនបានកើតឡើងចំពោះគោនេះ: តើនេះជារឿងល្អសម្រាប់គោទេ? អ្នកវិទ្យាសាស្រ្តនិងកសិករដែលចិញ្ចឹមគោនេះបានបញ្ជាក់ថា គោខៀវបែលហ្ស៊ិក​ គឺជាគោដែលមានសុខភាពល្អដូចសត្វគោក្របីដទៃទៀត។

គោខៀវបែលហ្ស៊ិក ត្រូវបានគេចាត់ទុកថាជាគោដែលមានសាច់ទន់ព្រោះវាមានសាច់ដុំល្អមានរសជាតិឆ្ងាញ់និងមានជីវជាតិខ្ពស់។

វីដេអូគោខៀវបែលហ្ស៊ិក

តើអ្នកយល់យ៉ាងណាដែរ?

Loading...