kalib9

រូបភាពចាក់ដោតបំផុត! បើអ្នកបានឃើញរូបភាពនេះហើយ សូមមេត្តាខ្ចប់សំរាម ឲ្យបានជិតល្អ សូមកុំចោលសំរាមផ្តេសផ្តាស គាត់មិនស្អាត គាត់មានខ្លិនមិនល្អ ប៉ុន្តែគាត់ជាអ្នកធ្វើឲ្យយើងទាំងអស់គ្នាស្អាត!

មនុស្សយើងម្នាក់ៗកើតមកលើផែនដីនេះសុទ្ធតែចង់រស់មានក្តីសុខគឺ សុខទាំងផ្លូវកាយ សុខទាំងផ្លូវចិត្ត។ តើនរណាម្នាក់ដែលចង់ធ្វើការងារលំបាក តើអ្នកណាម្នាក់ដែលចង់ឲ្យគេមើលលើមើលក្រោម(មើលងាយ) ក៏ព្រោះតែភាពក្រីក្ររុញច្រានអោយពួកគាត់មកធ្វើការជាអ្នកប្រមូលសំរាមដែលមនុស្សគ្រប់គ្នាបោះចោល។

ដៃកាន់អំបោសស្ពាយកូនតូចនៅខាងក្រោយខ្នងងើបតាំងពីព្រលឹមស្រាងៗនៅតាមផ្លូវបោសសំរាមក៏ព្រោះតែដើម្បីជីវភាព និងការរស់នៅរបស់ពួកគាត់។ មួយថ្ងៃៗនៅតែជាមួយសំរាម ក្លិនស្អុយគ្រប់ពេល មិនស្គាល់ទេពាក្យថាស្អាត បើអ្នកស្អាតហើយចូលគិតដល់ពួកគាត់ផង ព្រោះពួកគាត់ជាអ្នកធ្វើឲ្យពួកយើងស្អាត។

យ៉ាងណាមិញការងារនេះជាការងារសុច្ចរិត ជាការងារដែលយើងគួរឲ្យតម្លៃគាត់ទៅវិញទេ បើសិនជាគ្មានពួកគាត់ទេ តើយើងបានស្អាតទេ តែសូមកុំមានទស្សនៈមួយក្នុងខ្លួនឲ្យសោះ "មានអ្នកសម្អាតហើយ ទៅខ្វល់អីបោះចោលទៅ" នេះជាទស្សនៈមនុស្សខួរសំរាម។

Loading...

យើងទាំងអស់គ្នាសុទ្ធតែមានកតព្វកិច្ចក្នុងការរក្សាបរិស្ថាន សម្រស់ទីក្រុងយើង ដូច្នេះហើយសូមអាណិតដល់ពួកគាត់​ និងឲ្យតម្លៃដល់ការងារពួកគាត់ផង។ កុំចោលសំរាមពាលវាលពាសកាល ក្នុងលូ សូមខ្ចប់សំរាមដាក់កន្លែកដែលពួកគាត់ប្រមូលរាល់ថ្ងៃ។

តើលោកអ្នកយល់យ៉ាងណាដែរ នៅពេលបានឃើញរូបភាពនេះ?

Loading...