kalib9

ជួយស៊ែរប្រាប់គ្នាតៗផង! ហាមចតបាំងដាច់ខាត បំពង់ទឹករបស់ភ្នាក់ងារអគ្គីភ័យ ប្រយ័ត្នដូចឡានមួយនេះ!

អ្នករាល់គ្នាដឹងថាមានកន្លែងខ្លះដែលយើងមិនអាចចតយានយន្តរបស់យើងបានទេ។ ចតឡានរបស់អ្នកនៅពីមុខបំពង់ទឹកពន្លត់អគ្គីភ័យគឺខុសធ្ងន់ណាស់ ពីព្រោះនេះជាប្រព័ន្ធទឹកសម្រាប់ក្រុមពន្លត់អគ្គីភ័យដើម្បីតទឹកនៅពេលមានគ្រោះថ្នាក់អគ្គីភ័យកើតឡើង ការចតបែបនេះធ្វើឲ្យមានការស្ទះអាចពន្យារកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គីភ័យ។ ជាក់ស្តែងដូចនៅក្នុងស្ថានភាពនេះគឺជាការរំឭកដល់សាធារណជនថាស្ថានភាពគ្រាអាសន្នអាចកើតឡើងនៅពេលណាមួយ។ នាយកដ្ឋានអគ្គីភ័យនិងជួយសង្គ្រោះ Anaheim Fire and Rescue Department នៃរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូងដែលបានប្រើវិធានការក្តៅនៅពេលដែលមានរថយន្តមួយកំពុងបានចតបាំងប្រព័ន្ធទឹកដែលពួកគេត្រូវការប្រើប្រាស់ជាចាំបាច់។ នៅព្រឹកថ្ងៃទី 26 ខែកុម្ភៈក្រុមពន្លត់អគ្គីភ័យនិងជួយសង្គ្រោះ Anaheim Fire and Rescue Department ត្រូវបានគេហៅឱ្យឲ្យទៅពន្លត់អគ្គីភ័យមួយកន្លែងដែលបានឆេះចេញពីផ្ទះបាយមួយកន្លែង។ នៅពេលពួកគេប្រញាប់ទៅកន្លែងកើតហេតុពួកគេបានជួបឡានពណ៌ក្រហមដែលចតនៅខាងស្តាំដៃបាំងប្រព័ន្ធទឹករបស់ភ្នាក់ងារអគ្គីភ័យដែលជិតកន្លែងកើតហេតុបំផុតដូច្នេះពួកគេមិនមានជម្រើសអ្វីក្រៅតែពីវាយកំទេចកញ្ចក់ឡាន។ ក្រុមការងារមិនមានជំរើសអ្វីក្រៅពីបំបែកបង្អួចកញ្ចក់ឡានរបស់រថយន្ដដើម្បីដាក់ទុយោទឹកតាមបង្អូចរថយន្ត។ ក្រោយមកពួកគេបានបង្ហោះរូបភាពទាំងអស់នោះនៅលើ Twitter ជាមួយចំណងជើងថា "តើធ្លាប់ឆ្ងល់ថាមានអ្វីកើតឡើងនៅពេលឡានមួយចតនៅពីមុខបណ្តាញទឹករបស់ទីភ្នាក់ងារអគ្គីភ័យទេ? តើរថយន្តនឹងទៅជាយ៉ាងណានៅពេលដែលក្រុមពន្លត់អគ្គីភ័យត្រូវការតទឹកពីបំពង់ទឹកនេះជាចាំបាច់នោះ? "។ អ្នកពន្លត់អគ្គីភ័យមានជំរើសព្រោះជាចាំបាច់ ដូចដែលលោក Sgt. Daron Wyatt មានប្រសាសន៍ថា
"ការប្រើបំពង់ទឹកដែលរថយន្តបានចតបាំង ទុយោទឹកមិនអាចបត់បែនបានទេ។ ដូច្នេះយើងចាំបាច់ត្រូវតែវាយបំបែកកញ្ចក់បង្អួចរថយន្តព្រោះអគ្គីភ័យឆាបឆេះនៅចំពោះមុខ ដូច្នេះការបំបែកបង្អួចពិតជាជម្រើសល្អ។ "
នាយកដ្ឋានបានទទួលនូវប្រតិកម្មខ្លះៗពីការបង្ហោះរូបថតប៉ុន្តែលោក​ Sgt. Daron Wyatt says  បានឆ្លើយតបដោយនិយាយថា
"មនុស្សមួយចំនួនគិតថាយើងបានបង្ហោះរូបថតនេះដើម្បីធ្វើឱ្យអ្នកដទៃអាម៉ាស់មុខយើងមិនបានមានន័យបែបនេះទេ។ អ្វីដែលយើងចង់បង្ហាញគឺជាការអប់រំ។ "
Loading...