kalib9

ក្មេងប្រុសវ័យក្មេងជួយគ្រួសារដោយការលក់ផ្កានៅតាមចិញ្ចើមថ្នល់ លក់ផ្កាបណ្តើរ ខំរៀនបណ្តើរ

ហ្វីលីពីន៖ ប្រសិនបើអ្នកមកកាន់ទីក្រុងម៉ានីលទីនោះគឺជាកន្លែងទូទៅមួយដែលអាចឃើញក្មេងប្រុសលក់ផ្កាតាមចិញ្ចើមថ្នល់ដើម្បីរកប្រាក់បន្ថែមសម្រាប់គ្រួសារ។ ស្ថានភាពនៃក្មេងៗទាំងនេះត្រូវបានគូសបញ្ជាក់នៅឆ្នាំ 2016 នៅពេលដែលអ្នកថតរូបម្នាក់ឈ្មោះ Kenneth Panlilio បានបង្ហោះវានៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់។

វាបានពិពណ៌នាអំពីក្មេងប្រុសម្នាក់ដែលអង្គុយនៅលើឥដ្ឋលក់ផ្កាបណ្តើរ និងអានសៀវភៅបណ្តើរនៃផ្លូវដែលមមាញឹកមួយ។ នៅពីមុខក្មេងប្រុសម្នាក់នេះមានផ្កាពីរជួរដែលគាត់លក់។ គាត់ដូចជាមិនចាប់អារម្មណ៍សោះចំពោះអ្នកថ្មើរជើងដែលឆ្លងកាត់នៅពេលដែលគេរវល់អានសៀវភៅ។

ក្មេងប្រុសរូបនោះមានឈ្មោះ Melvin Mendoza អាយុ 9 ឆ្នាំ។ អ្នកលេងអ៊ិនធើណែតជាច្រើនបានបញ្ចេញមតិនៅលើការបង្ហោះរបស់អ្នកថតរូបថាពួកគេបានឃើញក្មេងប្រុសនេះអង្គុយជាធម្មតាលក់ផ្កា។

ក្មេងប្រុសនេះបាននិយាយថាគេបានជិះឡានក្រុងពី Muñoz ទៅភាគខាងជើង EDSA បន្ទាប់ពីចេញពីសាលារៀនជារៀងរាល់ថ្ងៃដើម្បីលក់ផ្កាផ្គត់ផ្គង់គ្រួសារ។ ក្មេងនេះញ៉ាំអាហារពេលល្ងាចនៅចញ្ចើមថ្នល់ ហើយព្យាយាមលក់ផ្កាឲ្យអស់រហូតដល់កណ្តាលអធ្រាត្រ បន្ទាប់ពីលក់ផ្កាអស់គេក៏ត្រលប់ទៅផ្ទះវិញ។

បងប្រុសអាយុ 11 ឆ្នាំឈ្មោះ Marlon ដែលលក់ផ្កានិយាយថាផ្នែកមួយនៃប្រាក់ចំណូលរបស់ពួកគេគឺផ្គត់ផ្គង់សម្រាប់ថ្លៃសាលារៀនរបស់ពួកគេ។ ឪពុករបស់ពួកគេស្ថិតនៅក្នុងគុកដូច្នេះពួកគេត្រូវជួយម្តាយរបស់ពួកគេតាមមធ្យោបាយដែលពួកគេអាចធ្វើបាន។

បងប្អូនទាំងពីរនាក់នេះអាចនឹងមានគ្រោះថ្នាក់ក្នុងការលក់ផ្ការហូតដល់កណ្តាលអធ្រាត្រដោយខ្លួនពួកគេដើម្បីលក់ផ្កាទាំងនេះរកប្រាក់ចំណូលឱ្យបានច្រើនតាមដែលអាចធ្វើទៅបានសម្រាប់អាហារនិងប្រាក់ផ្គត់ផ្គង់ថ្លៃរៀនសូត្រ។

Loading...

អ្នកដំណើរខ្លះបានផ្តល់អាហារនិងលុយកាក់ដល់ក្មេងប្រុសដោយមិនយកផ្កា។ បងប្អូនគេទាំងពីរស្រឡាញ់ការសិក្សាហើយចង់បញ្ចប់ការសិក្សាពីសាលា។ រឿងទាំងនេះត្រូវបានគាំទ្រដោយគ្រូបង្រៀននៅសាលាបឋមសិក្សា​ San Antonio ដែលបានបញ្ជាក់ថាក្មេងប្រុសទាំងពីរនាក់នេះមានចំណង់ខ្លាំងនៅក្នុងថ្នាក់និងពូកែក្នុងការសិក្សារបស់ពួកគេ។

គ្រូបង្រៀនរបស់ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានលឺពីកាតព្វកិច្ចក្រោយម៉ោងសិក្សារបស់ពួកគេដោយនិយាយថាពួកគេមិនបានដឹងថាក្មេងប្រុសទាំងពីរត្រូវលក់នៅតាមផ្លូវទេ។ វាមានគ្រោះថ្នាក់ចំពោះក្មេងប្រុសទាំងពីរនាក់ដែលត្រូវដែលត្រូវលក់រហូតដល់យប់ជ្រៅ។

ទាំង Melvin និង Marlon បាននិយាយថាពួកគេយល់ច្បាស់រវាងការងារសាលានិងការងារលក់ផ្កាគឺពិបាកមែនប៉ុន្តែពួកគេត្រូវតែព្យាយាមដើម្បីផ្គត់ផ្គង់ថ្លៃសិក្សា។ ពួកគេក៏លក់ផ្កាទាំងនេះនៅចុងសប្តាហ៍ហើយនិយាយថាពួកគេធ្វើបែបនេះដោយស្ម័គ្រចិត្តដើម្បីជួយម្តាយរបស់ពួកគេ។

 

Loading...