kalib9

កុំចោលសំបកចេក! នេះគឺជាគុណសម្បត្តិ ៩ យ៉ាងរបស់វា ដើម្បីធ្វើឲ្យរុក្ខជាតិក្នុងសួនរបស់អ្នក រីកលូតលាស់បានល្អ!

ផ្លែចេកគឺជាផ្លែឈើមួយដែលងាយស្រួលបរិភោគហើយវាជាប្រភពដ៏ល្អនៃផូស្វ័រនិងប៉ូតាស្យូម។ វាមិនគ្រាន់តែផ្លែឈើល្អសម្រាប់សុខភាពរបស់យើង សំបករបស់ចេកក៏មានប្រយោជន៍សម្រាប់រុក្ខជាតិផងដែរ។ សំបកចេកនឹងរលាយយ៉ាងឆាប់រហ័សនិងអាចមានប្រយោជន៍ខ្លាំងណាស់សម្រាប់សួនរុក្ខជាតិរបស់អ្នក។

នៅទីនេះមានអត្ថប្រយោជន៍ទាំង 10 របស់សំបកចេកដែលប្រើនៅក្នុងសួនច្បារដែលយើងទាំងអស់គ្នាគួរតែដឹង:

1. ផ្សំជាទឹកបាញ់ទៅលើស្លឺករុក្ខជាតិ

មនុស្សជាច្រើនប្រើកោសិការបស់សំបកចេកដើម្បីជំនួសឲ្យជីគីមី។ សំបកចេកមានប្រតិកម្មយ៉ាងរហ័សដូច្នេះវានឹងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗនៅពេលប្រើជាថ្នាំបាញ់ទៅលើស្លឹក។ ការចិញ្ចឹមទៅលើស្លឹកគឺជាបច្ចេកទេសនៃការប្រើប្រាស់ជីរាវដោយផ្ទាល់ទៅនឹងស្លឹករុក្ខជាតិរបស់អ្នក។

អ្នកអាចបន្ថែមសំបកចេក អំបិល សំបកស៊ុត និងទឹកចូលទៅក្នុងធុងមួយនិងបាញ់ដោយផ្ទាល់នៅលើស្លឹក។

2. Compost pile

សំបកចេកអាចរលួយនិងបំបែកបានលឿន។ ដូច្នេះវិធីមួយក្នុងចំណោមវិធីល្អបំផុតគឺត្រូវបន្ថែមវាទៅគំនរជីកំប៉ុស។ ល្អបំផុតយើងបង្កើតវាជាផ្សំជាជីកំប៉ុសដោយដាក់វាជាគំនរ។ កុំដាក់សំបកចេកច្រើនពេកឱ្យសោះព្រោះវានឹងទាក់ទាញសត្វផ្សេងៗដែលចូលចិត្តសំបកចេក។

ការបំបែកសារធាតយនឹងបង្កើនសារធាតុប៉ូតាស្យូមនិងផូស្វ័រនៃជីកំប៉ុសរបស់អ្នក។

 

3. ជាជីល្អសម្រាប់ប៉េងប៉ោះ

ដើមរប៉េងប៉ោះមានងាយស្រួលក្នុងការដុះលូតលាស់ប៉ុន្តែអ្នកពិតជាត្រូវការសំបកចេកប្រសិនបើអ្នកចង់ឱ្យរុក្ខជាតិរបស់អ្នកលូតលាស់និងទទួលបានផ្លែល្អហើយច្រើន។ ជាតិប៉ូតាស្យូម ជាតិដែក និងជាតិកាល់ស្យូមនៅក្នុងកោសិកាសំបកចេកនឹងធ្វើឱ្យដើមប៉េងប៉ោះទទួលបានអាហារបំប៉នគ្រប់រដូវ។

ជីករណ្តៅតូចមួយ ដាក់សំបកចេញចំនួន២ ដាក់ដីពីលើបន្តិច ហើយដាក់គ្រាប់ប៉េងប៉ោះចូលនិងកប់ជាការស្រេច។

4. ជាជីល្អសម្រាប់គ្រាប់ពូជ

សំបកចេក អាចជំរុញការរីកលូតលាស់រុក្ខជាតិនឹងល្អខ្លាំងណាស់សម្រាប់បណ្តុះគ្រាប់រុក្ខជាតិ ឬគ្រាប់បន្លែ។ កាត់សំបកចេកពីរបីជាបំណែកតូចៗនិងលាយកប់វាចូលក្នុងដីសម្រាប់បណ្តុះគ្រាប់ពូជ។

 

5. ពង្រឹងដី

Loading...

សំបកចេកផ្តល់ដោយផ្ទាល់នូវជីវជាតិដល់ដីសួនរបស់អ្នកដោយ។ ជីករណ្តៅបីអ៊ីញឲ្យរាងជ្រៅដើម្បីងាយផ្សំជាមួយសំបកចេក ។ ដាក់សំបកចេកចូលនិងរាប់វាឱ្យរាបស្មើបន្ទាប់មកយកអាចម៍ដីកប់វា។ រយៈពេលយូរ ៗ ទៅវានឹងបញ្ចេញសារធាតុចិញ្ចឹមសំខាន់ៗដូចជាជាតិដែក កាល់ស្យូម ប៉ូតាស្យូម និងផូស្វ័រ។

6. គ្រប់គ្រងចៃរុក្ខជាតិ

កាត់សំបកចេក ឬប្រើសំបកចេក ជីកដីដែលស្ងួតជម្រៅ 1 ទៅ 2 អ៊ីញនៅជុំវិញរុក្ខជាតិដែលរងផលប៉ះពាល់ដោយសារតែចៃរុក្ខជាតិ។ ចៃរុក្ខជាតិទាំងនេះនឹងត្រូវបានបាត់បង់ដោយសារតែពួកវាស្អប់ក្លិននៃចេកទុំ។

គ្រាន់តែព្យួរសំបកចេកដូចរូបខាងក្រោមនេះក៏អាចដេញចៃរុក្ខជាតិពីដើមរុក្ខជាតិបានដែរ។

7. ទឹកខ្មេះចេក

រុក្ខជាតិនៅក្នុងសួនច្បារត្រូវការជាតិអាស៊ីតដូចជា ជី ដើមប្លូបឺរី និង azaleas ទទួលបានផលប្រយោជន៍ពីការបាញ់ថ្នាំយ៉ាងឆាប់រហ័សនៃទឹកខ្មេះចេក។ ទឹកខ្មេះចេកអាចបង្កើនជាតិអាស៊ីដនិងបង្កើនជាតិដែកនៅក្នុងដីប្រសិនបើប្រើក្នុងបរិមាណតិចតួចដែលអនុញ្ញាតឱ្យរុក្ខជាតិលូតលាស់ល្អ។ អ្នកអាចធ្វើដូចនេះក្នុងរយៈពេល 2 ខែដោយការលាយបញ្ចូលគ្នានូវ សំបកចេក ទឹក និងទឹកខ្មេះ។

ប្រសិនបើការផលិតរបស់អ្នកមានក្លិនទឹកខ្មេះខ្លាំង ចូររំលែកជាពីរនិងលាយជាមួយទឹកព្រោះបើវាមានជាតិអាស៊ីតខ្លាំងពេកនិងធ្វើឲ្យរុក្ខជាតិស្រពោន។

8. ប្រើសំបកចេកនិងកាកតែ

ប្រសិនបើអ្នកខ្វះខាតគំនរជីកំប៉ុស្តវាមិនបានរារាំងអ្នកពីការផ្តល់ជីសរីរាង្គទៅសួនរបស់អ្នកទេ។ គ្រាន់តែយកសំបកចេកខ្លះទៅដាក់ធុងទឹកហើយទុកវាឱ្យនៅស្ងៀមរយៈពេលពីរបីថ្ងៃ។

អ្នកនឹងទទួលបានតែចេកដែលសម្បូរទៅដោយសារធាតុរ៉ែដែលនឹងបង្កើននូវផ្លែផ្កានិងបន្លែស្រស់របស់អ្នកជាមួយសារធាតុចិញ្ចឹមនិងជំរុញការលូតលាស់ដ៏រឹងមាំ។

 

9. ទាក់ទាញមេអំបៅ និងសត្វស្លាប

បក្សីនិងមេអំបៅពេលខ្លះមានប្រយោជន៍ចំពោះរុក្ខជាតិ។ ដោយដាក់ចេកទុំមួយចំហៀងនៅក្បែរុក្ខជាតិឬបកសំបកចេកជាបំណែកវាអាចជួយទាក់ទឹកចិត្តបក្សីនិងមេអំបៅនៅក្នុងសួនរបស់អ្នក។ ចេកមានខ្លិនស្រដៀងសំបុកឃ្មុំ ដូច្នេះសូមប្រាកដថាដាក់វានៅក្បែររុក្ខជាតិរបស់អ្នក។

កុំភ្លេចយកវាចេញមុនពេលថ្ងៃលិចដើម្បីចៀសវាងសត្វមិនល្អពេលយប់ចូលក្នុងសួនរបស់អ្នក។

 

ប្រភព: Balcony Garden Web

Loading...