kalib9

បើកបង្ហាញជីវិតពិតរបស់ “Medusa” ជាបិសាចសក់ពស់ ដែលអ្នកណាសម្លឹងមើលភ្នែករបស់នាងនឹងក្លាយជាថ្ម ពីមុននាងគ្រាន់តែជាក្មេងស្រីទន់ខ្សោយម្នាក់!

នៅពេលយើងលឺឈ្មោះមេដូសា (Medusa) យើងតែងតែគិតពីស្រីបិសាចដ៏អាក្រក់ដែលមានសក់ពស់។ ពេលណាដែលមនុស្សសម្លឹងមើលទៅចំភ្នែករបស់នាងមនុស្សទាំងនោះនឹងក្លាយជាថ្ម។

ប៉ុន្តែបើតាមពិត Medusa គឺជាមនុស្សក្រីក្របំផុតនៅក្នុងទេវកថាក្រិច។ ជាការពិតនាងមិនបានកើតមកជាបិសាចទេតាំងពីដំបូង។ ប៉ុន្តែដោយសារតែនាងត្រូវបានគេធ្វើបាប! ហើយនេះគឺជារឿងនៃជីវិតរបស់ "Medusa" ដែលជាបិសាចមួយដែលសំលាប់មនុស្សមិនស្រក់ឈាម។

Medusa គឺជាស្រីស្អាតបំផុតនៅក្នុងក្រុងអាថែន។ គ្រប់បុរសវ័យក្មេងនៅក្នុងប្រទេសក្រិចចង់បាននាង។ វាត្រូវបានគេនិយាយថាសម្រស់របស់នាងបានធ្វើឱ្យភរិយារបស់បុរសៗក្នុងទីក្រុងកើតក្តីប្រច័ណ្ឌ។

តែ Medusa មិនអាចរៀបការបានទេ។ ដោយសារតែនាងបានក្លាយជាដូនជីដើម្បីបម្រើនៅក្នុងព្រះវិហារនៃព្រះ «អាធីណា» ដែលជាព្រះនៃប្រាជ្ញានិងសង្រ្គាម តំណាងភាពបរិសុទ្ធ។

 

ថ្ងៃមួយ ព្រះនៃសមុទ្រ ដែលត្រូវជាជីលួតរបស់ អារក្សទឹក ឈ្មោះថា #Poseidon បានប្រទះឃើញកញ្ញារូបស្រស់ដោយចៃដន្យក្នុងវិហារ បានធ្វើឲ្យចិត្តទ្រង់លង់ដកមិនរួចឡើយ ក៏កើតគំនិតស្មោកគ្រោគចាប់រូបនាងឆ្លងភាពបរិសុទ្ធក្នុងយប់នោះតែម្តង។

 

នៅពេលនាងអស់ភាពបរិសុទ្ធ  ព្រះអាធីណាខឹងខ្លាំងណាស់ដែល Medusa បានធ្វើអំពើដែលស្មោគគ្រោកក្នុងព្រះវិហាររបស់ទ្រង់។ ចាត់ទុកថាជាការប្រមាថដល់ព្រះ ធ្វើឱ្យព្រះវិហារមិនបរិសុទ្ធ។

Loading...

ព្រះអាធីណាបានដាក់បណ្តាសាដល់ Medusa ។ ក្មេងស្រីស្លូតត្រង់ប្រែទៅជាបិសាច ។ ពីសក់អង្កាញ់ដ៏ស្រស់ស្អាតបានក្លាយជាពស់ដែលរមីរមួលនៅលើក្បាលរបស់នាង ស្បែកដ៏ស្រស់ស្អាតរបស់នាងប្រែជាស្ងួត ដូចស្បែកពស់។

ម្តងហើយម្តងទៀតមុខរបស់នាងនៅតែមើលទៅអាក្រក់ខ្លាំងណាស់មនុស្សម្នាដែលសម្លឹងមើលភ្នែកនាងត្រូវប្រែក្លាយជាថ្ម។ នាងក៏ត្រូវរងទុក្ខក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះដែរ។

ហេតុនេះហើយបានធ្វើឱ្យ Medusa រត់ចូលទៅក្នុងរូងភ្នំនៅលើកោះមួយដែលគ្មានមនុស្សរស់នៅ នាងបានបាត់បង់អ្វីគ្រប់យ៉ាងហើយក៏លែងត្រឡប់ទៅកាន់ទីក្រុងវិញ។ ហើយនោះបានធ្វើឱ្យនាងឈឺចាប់ណាស់ ដោយសារតែនាងមិនបានធ្វើអ្វីខុសទាល់តែសោះ។

អស់ជាច្រើនឆ្នាំមកហើយមនុស្សបានមករកគុហានៅលើកោះនេះ។ Medusa បានព្យាយាមលាក់ខ្លួនពីមនុស្ស។

ប៉ុន្តែនៅពេលដែលនាងបានដឹងថាមនុស្សទាំងនោះមកទីនេះដើម្បីសម្លាប់នាង។ ដូច្នេះនាងមិនមានជម្រើសនាងបានធ្វើឲ្យកងទ័ពទាំងអស់នោះក្លាយជាថ្មទាំងអស់។ ហើយនោះគឺជាការការពារខ្លួនដោយសារតែនាងមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់មនុស្សក្នុងវិធីណាមួយទេ ប្រសិនបើ Medusa ចិត្តអាក្រក់ និងចង់សងសឹកនាងប្រហែលជាចូលទៅទីក្រុងសំលាប់មនុស្សឲ្យអស់បាត់ទៅហើយ។ ប៉ុន្តែមនុស្សទាំងនេះបែជាបានមកកោះនេះដើម្បីចង់យកជីវិតរបស់នាង។

ហើយទីបំផុតនាងត្រូវបានសម្លាប់ដោយបុរសម្នាក់ឈ្មោះ Percy ដែលបានទទួលបញ្ជាពីព្រះ អាធីណា ...

លើសពីនេះទៀត Percy ក៏បាននាំក្បាលរបស់ Medusa ដាក់ធ្វើជារូបនៅលើខែលផងដែរ។

វាគឺជារឿងដ៏គួរឱ្យសោកស្តាយណាស់ដែលស្ត្រីវ័យក្មេងម្នាក់ត្រូវបានធ្វើបាប និងសម្លាប់ដោយសារតែភាពតានតឹងនៃព្រះជាម្ចាស់ទៅវិញ៕

Loading...