kalib9

កំពូលតារាសម្តែងកុងហ្វូ Wu Jing ជាប់ជាប្រុសសង្ហាបំផុត និង Lisa សមាជិកក្រុម BLACKPINK ជាប់ជាស្រីស្អាត បំផុតប្រចាំតំបន់អាស៊ី!

បរទេស៖ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យោងទៅតាមរបាយការណ៍នៃការផ្តល់ចំណាត់ថ្នាក់ប្រុសសង្ហានិងស្រីស្អាតបំផុតទាំង ១០០ នាក់ ប្រចាំតំបន់អាស៊ីក្នុងឆ្នាំ២០១៨ បានឱ្យដឹងថា តារាសម្តែងក្បាច់គុនលោក Wu Jing ជាប់ឈ្មោះជាប្រុសសង្ហាបំផុតប្រចាំតំបន់អាស៊ី។ ចំណែកឯស្រីស្អាតបំផុតប្រចាំតំបន់អាស៊ីវិញបានធ្លាក់ទៅលើតារាចម្រៀងKPOP នាង Lisa នៅក្នុងក្រុម BLACKPINK

នៅក្នុងរបាយការណ៍នេះក៏បានបន្តទៀតថា ការជ្រើសរើសនេះធ្វើឡើងដោយក្រុម TCC Asia ដែលក្រុមនេះតែងតែស្វែងរកប្រុសសង្ហាបំផុត និងស្រីស្អាតបំផុតចាប់តាំងតែពីឆ្នាំ ១៩៩០ មកម្ល៉េះ។

លោក Wu Jing សព្វថ្ងៃនេះមានអាយុ ៤៤ឆ្នាំ លោកគឺជាតារាសម្តែងក្បាច់គុនចិន និងជាអ្នកដឹកនាំរឿងដ៏ល្បីមួយរូប ដែលអ្នករាល់គ្នាភាគច្រើនស្គាល់លោកតាមរយៈរឿង Wolf Warrior និងរឿង The Wandering Earth

Loading...

ចំណែកនាង Lisa វិញ សព្វថ្ងៃនេះមានអាយុ ២១ឆ្នាំ គឺជាតារាចម្រៀង KPOP ដ៏ល្បី និងមានប្រជាប្រិយម្នាក់នៅក្នុងក្រុម BLACKPINK 

សូមទស្សនាវីដេអូខាងក្រោម៖

Loading...