kalib9

ឱកាសសម្រាប់សិស្ស និស្សិតមកដល់ទៀតហើយ! គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣២៩២នាក់

ឱកាសសម្រាប់សិស្ស និស្សិតមកដល់ទៀតហើយ សូមកុំរំលងឱ្យសោះ យោងទៅតាមទំព័រហ្វេសប៊ុក ក្របខ័ណ្ឌរដ្ឋ-State framework បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សួមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គ.ជ.ប ត្រូវការជ្រើសរើសក្រុមចុះឈ្នោះបោះឆ្នោត (គ.ជ.ប) ចំនួន ១.៦៤៦ ក្រុម ស្មើនឹងចំនួន ៣.២៩២ នាក់ ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចណុះរាធានី ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ដែលមានមុខតំណែងដូចខាងក្រោម៖ ១. ប្រធានក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ២. សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ បើចង់ជ្រាបឱ្យកាន់តែច្បាស់សូមអានឯកសារខាងក្រោមនេះ។
Loading...