kalib9

នៅរយៈពេល ១០ឆ្នាំទៀត SpaceX នឹងនាំអ្នកធ្វើដំណើរតាម រ៉ុកកែតទៅជុំវិញពិភពលោក ត្រឹមតែរយៈពេល​ ១ម៉ោងប៉ុណ្ណោះ!

បើត្រលប់ទៅឆ្នាំ 1912 កប៉ាល់ទីតានិចអាចដឹកអ្នកដំណើរដែលធ្វើដំណើរពី Southampton ប្រទេសអង់គ្លេសទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក វាត្រូវបានគេរំពឹងទុកថាវានឹងចំណាយពេលប្រហែល 8 ថ្ងៃដើម្បីធ្វើដំណើរប៉ុន្តែនៅសម័យទំនើប អ្នកអាចជិះយន្តហោះធ្វើដំណើរពីអង់គ្លេសទៅញូវយ៉ក ត្រូវចំណាយពេលត្រឹមតែ 8 ម៉ោងប៉ុណ្ណោះ។ បន្ទាប់មកប្រសិនបើនៅថ្ងៃអនាគត តើអ្នកគិតថាយើងអាចធ្វើដំណើរកាន់តែលឿនទេ? ជឿថាមនុស្សជាច្រើននឹងស្គាល់ឈ្មោះរបស់លោក Elon Musk ថាបុរសនេះគឺជាស្ថាបនិកក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនឯកជនមួយដែលគ្រប់គ្រងការដឹកជញ្ជូនអវកាស។ ហើយគាត់មានគម្រោងអនាគតជាច្រើនទៀតមិនថាបញ្ជូនមនុស្សដើម្បីធ្វើអាណានិគមលើភពព្រះអង្គារទេ ការរៀបចំដំណើរកំសាន្តដើម្បីបញ្ជូនមនុស្សធ្វើដំណើរក្នុងលំហ បានរៀបចំអស់ជាច្រើនឆ្នាំ រួមទាំងគម្រោងគួរអោយចាប់អារម្មណ៍មួយទៀត ធ្វើដំណើរដោយរ៉ុកកែតឆ្លងកាត់អឌ្ឍគោលដែលលោក Elon បានប្រកាសនៅឆ្នាំ 2017។ ថ្មីៗនេះក្រុមហ៊ុន UBS ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយមកពីប្រទេសស្វ៊ីសជឿជាក់ថា ជើងហោះហើរវែងៗតាមយន្តហោះនឹងលែងប្រើនៅពេលអនាគតនៅពេលដែល SpaceX អាចប្រើរ៉ុកកែតជំនួសបាន។ វាអាចនាំមនុស្សឱ្យធ្វើដំណើរគ្រប់ទីកន្លែងក្នុងពិភពលោកក្នុងរយៈពេលតិចជាង 1 ម៉ោងដែលគ្រោងនឹងហោះហើរជាលើកដំបូងនៅឆ្នាំ 2023 និងក្លាយជាអាជីវកម្មពេញលេញ នៅឆ្នាំ 2030។ សម្រាប់រ៉ុកកែត Starship វាអាចធ្វើដំណើរក្នុងល្បឿនអតិបរមា 29000 គីឡូម៉ែត្រក្នុងមួយម៉ោង។ អាចផ្ទុកអ្នកដំណើរបាន 100 នាក់ហើយក៏អាចត្រូវបានប្រើដើម្បីធ្វើដំណើរទៅភពព្រះច័ន្ទនិងភពព្រះអង្គារផងដែរ។ ជាធម្មតាប្រសិនបើយើងធ្វើដំណើរពីទីក្រុងឡុងទៅញូវយ៉ក វាត្រូវការពេលច្រើនជាង 8 ម៉ោងក្នុងការធ្វើដំណើរតាមជើងយន្តហោះ ប៉ុន្តែប្រសិនបើយើងធ្វើដំណើរជាមួយរ៉ុក្កែត Spaceship នោះនឹងចំណាយពេលតែ 29 នាទីប៉ុណ្ណោះ។ ផ្លូវផ្សេងទៀតដូចជាទីក្រុងឡុង ទៅកាន់ឌូបៃ (29 នាទី) ពីទីក្រុងឡុងដ៍ទៅកាន់ទីក្រុងហុងកុង (34 នាទី) ពីញូវយ៉កទៅកាន់ឡូសអែនជឺឡេស (25 នាទី) ពីញូវយ៉កទៅកាន់សៀងហៃ (39 នាទី) ឬធ្វើដំណើរពីក្រុងឡុងដ៍ទៅកាន់ស៊ីដនី តាមជើងយន្តហោះធម្មតាចំណាយពេល 23 ម៉ោងវានឹងនៅត្រឹមតែ 51 នាទីប៉ុណ្ណោះបើធ្វើដំណើរជាមួយរ៉ុក្កែត Starship។ ដូចជាការនិយាយអញ្ចឹងថា Starship មិនត្រឹមតែនាំអ្នកជុំវិញផែនដីប៉ុណ្ណោះទេ ប៉ុន្តែវានឹងត្រូវបានប្រើដើម្បីធ្វើដំណើរទៅឋានព្រះចន្ទ ដោយលោក Elon រំពឹងទុក ការធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទនឹងត្រូវបានបញ្ចប់នៅត្រឹមឆ្នាំ 2024 ហើយផែនការបន្ទាប់ពីនោះគឺធ្វើដំណើរទៅភពអង្គារជាផែនការមួយនាពេលអនាគត។ ចុងក្រោយក្រុមអ្នកវិភាគរបស់ UBS យល់ឃើញថាការធ្វើដំណើរជាមួយរ៉ុកកែតល្បឿនលឿនឬការធ្វើដំណើរអវកាសហាក់ដូចជារឿងប្រឌិតវិទ្យាសាស្ដ្រ។ ប៉ុន្តែពួកគេគិតថាវាគឺជាទីផ្សារដ៏ធំមួយ នៅពេលដែលបច្ចេកវិទ្យាទាំងនេះត្រូវបានគេបង្ហាញថាជាការពិត ការប្រកួតប្រជែងនៅក្នុងអាជីវកម្មនេះនឹងកាន់តែខ្ពស់ តម្លៃនៃសេវាកម្មនឹងថយចុះ ហើយវិស័យទេសចរណ៍នឹងក្លាយជាផ្នែកសំខាន់។
Loading...