kalib9

មិនត្រឹមតែជាអាហារដែលមនុស្សចូលចិត្ត! ម្រះព្រៅ ជួយព្យាបាលជំងឺច្រើនប្រភេទ មានប្រសិទ្ធភាពខ្ពស់!

ជីម្រះព្រៅជួយព្យាបាលជំងឺច្រើនប្រភេទដូចខាងក្រោម៖

១.ក្រួសក្នុងតម្រងនោម

-កិនស្លឹកម្រះព្រៅមួយក្ដាប់-លាយជាមួយទឹកឃ្មុំមួយពែង-ទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។

 

២.ក្អក និងឈឺបំពង់ក

-ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)។

៣.ព្យាបាលឈឺជង្គង់ និងអាការៈឈឺចុកចាប់

-យកជីម្រះព្រៅទាំងដើម ទាំងឫស បុកលាយជាមួយស្រាសបិទលើក្បាល ជង្គង់អាចព្យាបាលអាការៈ ឈឺចុកចាប់បានយ៉ាងងាយ។

 

៤.សត្វល្អិតទិច ឬខាំ

Loading...

-បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ

-ហូបជាមួយទឹកកន្លះកែវ

-ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ-គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។

៥.ធ្វើអោយសំរាលកូនស្រួល

-គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល

៦.ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល

ក្រៅពីនេះ ម្រះព្រៅអាចព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម ព្រមទាំអាចព្យាបាលអាហារមិនរលាយ  ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Loading...