kalib9

វិធីងាយៗធ្វើទឹកប្រទាលកន្ទុយក្រពើដោយខ្លួនឯង និងអត្ថប្រយោជន៍មហិមារ!

*គ្រឿងផ្សំ -ប្រទាលកន្ទុយក្រពើ 1907439_815831951805697_6069818023097069647_n -ស្លឹកតយ(ដាក់ក៏បាន មិនដាក់ក៏បាន) -ស្ករស -អំបិល។ *វិធីធ្វើ – យកប្រទាលកន្ទុយក្រពើមកចិតបន្លាទាំងសងខាង ចេញ បន្ទាប់មកចិតយកសម្បកចេញឲ្យអស់ទុកតែ សាច់សៗ 12316611_936515473068675_9059030309751625455_n – យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ ឬកាត់ជាដុំៗប៉ុនចាហួយដូង រួចយកទៅលាង យកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹក បន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ   18673210_1403745189692716_1127679725625274115_o   19657057_820905524736094_5118203296747389993_n   14055008_1142127349167248_6765821760452746821_n – ដាក់ទឹកដាំក្នុងឆ្នាំង សមល្មមតាមចំនួនប្រទាល។ បើមានស្លឹកតយ អាចដាក់ស្លឹកតយពីរបី សន្លឹកទៅក្នុងឆ្នាំង ដើម្បីឲ្យមានក្លិនល្អ 15826458_1179369435492159_9130880506155791690_n – ពេលទឹកពុះ ចាក់ស្ករសចូលឲ្យផ្អែមសមល្មមតាមចំណង់ចំណូលចិត្ត ហើយដាក់អំបិលមួយចិប 19748543_820905571402756_4328026392283198337_n – ចាក់សាច់ប្រទាលកន្ទុយក្រពើចូល រង់ចាំឲ្យពុះម្តងទៀត ហើយលើកចុះទុកឲ្យត្រជាក់ សឹមដួសដាក់ដបក្លាស្សេទុកបរិភោគបានយូរថ្ងៃ៕ 19657467_820905494736097_558160408168275838_n   19665165_820905538069426_5467242592728525964_n ប្រភព៖ សៀវភៅបៃតងសុខភាព ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិឱសថដ៏ល្អមួយប្រភេទ។ គុណប្រយោជន៍នេះ មិនកំណត់ទៅលើតែឱសថរុក្ខជាតិតែប៉ុណ្ណោះទេ ប្រទាលកន្ទុយក្រពើត្រូវបានមនុស្សប្រើប្រាស់ នៅក្នុងផលិតផលថែសម្ភស្ស និងគ្រឿងសំអាងកាយផងដែរ។ 2 រុក្ខជាតិដ៏មានប្រយោជន៍ខ្ពស់នេះ ត្រូវបានមនុស្សប្រើប្រាស់ ដើម្បីគុណប្រយោជន៍ផ្សេងៗជាច្រើន តាំងពីសម័យ បុរាណកាលមកម្ល៉េះ ។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍មួយចំនួន នៃប្រទាលកន្ទុយក្រពើ ៖ ព្យាបាលបញ្ហាស្បែក ៖ ជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពល្អប្រសើរខ្លាំងណាស់ សម្រាប់ព្យាបាលការលាកពីពន្លឺព្រះអាទិត្យ ព្យាបាលស្នាមសំឡាក និងដំបៅ ជំងឺរលាកស្បែក និងសត្វល្អិតទិច ឬខាំ។ រុក្ខជាតិនេះអាចយកទៅទទួលទាន និងលាបលើស្បែកផ្នែកខាងក្រៅបានដែរ។ 10987411_1649675335261122_3312234314405958397_n កាត់បន្ថយកម្រិតកូឡេស្ដេរ៉ូល ៖ ប្រទាលកន្ទុយក្រពើ គឺមានប្រសិទ្ធភាពប្រសើរ សម្រាប់រក្សាកម្រិតកូឡេស្ដេរ៉ូល ដោយការកាត់បន្ថយសារធាតុ triglycerides។ លើសពីនេះទៅទៀត ដោយសារការជួយធ្វើឱ្យមានលំនឹងនៃការបញ្ចេញថាមពលរបស់មនុស្ស ការកាត់បន្ថយកម្រិតលីពីតឈាម និងការជួយដុតកម្ទេចជាតិខ្លាញ់ ទើបធ្វើឱ្យប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។ 1907439_815831951805697_6069818023097069647_n កាត់បន្ថយការរលាក ៖ មនុស្សជាច្រើននិយាយថា ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ក្នុងរយៈពេល ២សប្ដាហ៍អាចជួយកាត់បន្ថយអាការៈរលាកនៅក្នុងរាងកាយមួយចំនួន ដូចជា ជំងឺរលាកសន្លាក់ អាការៈរលាកត្រចៀក ភ្នែក និងជំងឺរលាកសន្លាក់ឆ្អឹង។ ការលាបជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ នៅលើស្បែកផ្នែកខាងក្រៅ អាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំ និងគន្លាក់ឆ្អឹង។ health-benefits-of-aloe-vera ព្យាបាលបញ្ហារំលាយអាហារ ៖ តើអ្នកកំពុងមានបញ្ហារំលាយអាហារមែនទេ? ចូរទទួលទានទឹកប្រទាលកន្ទុយក្រពើពីព្រោះវាមានប្រសិទ្ធភាពកាត់បន្ថយ ជំងឺរលាកពោះវៀនធំ បញ្ហាអាស៊ីដក្នុងក្រពះ និងជួយឱ្យកម្រិតជាតិបាសនៅក្នុងរាងកាយមានលំនឹង។ ដោយសារគុណសម្បត្ដិថ្នាំបញ្ចុះរបស់វា ទើបធ្វើឱ្យវាមានលក្ខណៈល្អប្រសើរ សម្រាប់អាការៈទល់លាមក។ images (2) ល្អសម្រាប់ជំងឺទឹកនោមផ្អែម ៖ ប្រទាលកន្ទុយក្រពើ គឺល្អប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ពីព្រោះវាជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម និងមានសមត្ថភាព ប្រែត្រឡប់ភាពស្អិតរបស់ឈាម ជាហេតុធ្វើឱ្យចរន្ដឈាមដំណើរការបានស្រួល។ 10987411_1649675335261122_3312234314405958397_n គុណប្រយោជន៍ប្រឆាំងនឹងភាពចាស់នៃប្រទាលកន្ទុយក្រពើ អាចជួយរក្សាស្បែកឱ្យទន់លោង និងធ្វើឱ្យស្បែកក្មេងជាងវ័យ និងបំបាត់ភាពស្រអាប់លើស្បែក។ វាមានប្រសិទ្ធភាពធ្វើឱ្យស្បែកមានសំណើម ជួយបណ្ដុះកោសិកាស្បែកខូច និងបំបាត់ស្នាមជ្រួញលើស្បែក៕ ប្រភព៖ អ៊ាង សុផល្លែត
Loading...