kalib9

អ្នកជំនាញបានណែនាំថា អ្នកមិនគួរបង្ហោះរូបភាពសំបុត្រប័ណ្ណហោះហើរ នៅលើបណ្តាញសង្គម ឬបោះវាចោលទេ ព្រោះ hackers អាច…!

បរទេស ៖​ ខណៈពេលដែលមនុស្សគ្រប់គ្នាដឹងថាវាមានសារៈសំខាន់យ៉ាងណាក្នុងការថែរក្សាលិខិតឆ្លងដែនរបស់យើងឱ្យបានល្អ​ មានមនុស្សជាច្រើនមិនបានដឹងថាសំបុត្រប័ណ្ណធ្វើដំណើររបស់យើងគឺមានសារៈសំខាន់ដូចគ្នាដែរ។ មនុស្សជាច្រើនជារឿយៗមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះ មនុស្សមួយចំនួនដែលថតសំបុត្រយន្តហោះហើយបានបង្ហោះវានៅលើបណ្តាញសង្គមនិងអ្នកដទៃដែលគ្រាន់តែបោះចោលឬទុកវានៅលើកៅអីនៅព្រលានយន្តហោះឬនៅលើយន្តហោះបន្ទាប់ពីពួកគេទៅដល់គោលដៅរបស់ពួកគេ។ ទោះយ៉ាងណាការធ្វើបែបនេះមានន័យថាអ្នកកំពុងបង្ហាញព័ត៌មានរបស់អ្នកដូចជាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះ អាស័យដ្ឋាន លេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីម៉ែលទៅកាន់ពួក Hacker ។
Credit: Pxhere
ក្នុងករណីខ្លះពួក Hacker អាចប្រើលេខកូដហោះហើររបស់អ្នកដើម្បីចូលទៅក្នុងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក! សំបុត្រយន្តហោះគឺជាបំណែកនៃកាតឬក្រដាសដែលអ្នកដំណើរម្នាក់ៗទទួលបាននៅពេលដែលពួកគេពិនិត្យមើលជើងយន្តហោះ។
Credit: Wikimedia
ជាទូទៅវាបង្ហាញពីលេខជើងហោះហើរ ទិសដៅ លេខកៅអី និងលេខច្រកធ្វើដំណើររបស់អ្នកដំណើរដែលមានមនុស្សជាច្រើនគិតថាពួកសំបុត្រប័ណ្ណយន្តហោះនេះលែងមានសារៈសំខាន់ទៀតបន្ទាប់ពីការហោះហើររបស់ពួកគេ។ អ្នកជំនាញផ្នែកកោសល្យវិច័យ Winston Krone បានពន្យល់ថាសំបុត្រប័ណ្ណជើងយន្តហោះត្រូវបានចាត់ទុកដូចជាលិខិតឆ្លងដែនព្រោះវាមានលេខកូដសម្ងាត់ដែលមានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដំណើរ។ ប្រសិនបើលេខកូដសម្ងាត់ត្រូវបានស្កេនដោយម៉ាស៊ីនស្កេនបាកូដ hackers ឬចោរអាចឃើញនិងប្រើរាល់ព័ត៌មានរបស់អ្នកដំណើរដែលមាននៅក្នុងនោះ។
Credit: Wikimedia
ដូច្នេះនៅពេលក្រោយ បើសិនជាអ្នកបានហោះហើរទៅដល់ទិសដៅ សូមចាំថាអ្នកត្រូវទុកសំបុត្រប័ណ្ណជើងហោះហើររបស់អ្នកដោយខ្លួនឯង។ បំភ្លេចអំពីការថតភាពរបស់សំបុត្រប័ណ្ណជើងហោះហើរនិងការបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកឬផ្សេងទៀតអ្នកកំពុងតែប្រថុយប្រថានក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ហើយអាចត្រូវបានគេលួចយ៉ាងងាយស្រួល។
Credit: Pixabay
មិនត្រូវបោះវាចោលទៅកន្លែងសាធារណៈ ដូច្នេះគ្មាននរណាម្នាក់អាចទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានងាយស្រួលទេ។ បើអ្នកប្រុងប្រយ័ត្នជាមួយនឹងលិខិតឆ្លងដែនរបស់អ្នក ចូរអ្នកគួរតែប្រុងប្រយ័ត្នជាមួយសំបុត្រប័ណ្ណជើងហោះហើររបស់អ្នកដូចគ្នា! មើលវីដេអូនេះដើម្បីស្វែងយល់បន្ថែម៖
Loading...