ដូចដែលបានដឹងដំណឹងល្ហៀងៗមកហើយថា កំពូលតារាចម្រៀងរបស់យើងគឺ កញ្ញា ឱក សុគន្ធកញ្ញា នឹងចូលរោងការជាមួយគូដណ្ដឹងនៅក្នុងពេលឆាប់ៗខាងមុខនេះ។
តួយ៉ាង មួយរយៈចុងក្រោយនេះ កញ្ញា ក៏កាន់តែត្រៀមខ្លួន ជាពិសេសគឺ ចុះថតរូប Pre-Wedding ជាមួយគូដណ្ដឹងយ៉ាងផ្អែមល្ហែម តាមបណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជាយើង។
កាលពីប៉ុន្មានថ្ងៃមុន កញ្ញាបានទៅថតនៅទឹកដីសៀមរាប គឺភូមបៃតង រំលងមិនបានប៉ុន្មានផង កញ្ញាក៏បានទៅថតនៅលើទឹកដីកោះម្ដង ឃើញហើយ ពិតជាស្រស់ស្រាយ សប្បាយចិត្តណាស់។
តោះ!ទៅទស្សនារូបថតស្អាតៗរបស់គូស្នេហ៍Idolរបស់យើងទាំងអស់គ្នា៖