kalib9

ផ្ទុះទៀតហើយ! សូមប្រុងប្រយ័ត្ន ស្រ្តីម្នាក់ដាក់ទូរស័ព្ទក្បែខ្លួនពេលកំពុងគេង ស្រាប់តែទូរស័ព្ទផ្ទុះឡើង!

ម៉ាឡេស៊ី៖ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានឆ្លងកាត់ការភ័យខ្លាចបំផុតមួយនៅពេលទូរស័ព្ទដៃរបស់នាងស្រាប់តែផ្ទុះឡើងនៅក្បែរនាងនៅពេលនាងកំពុងគេងលក់។

Liao Suzhen អាយុ 58 ឆ្នាំ មកពីរដ្ឋ Johor បានដាក់ទូរស័ព្ទដៃរបស់នាងនៅក្បែខ្នើយរបស់នាងមុនពេលនាងចូលគេងនៅម៉ោង 4 ព្រឹក។ ទោះជាយ៉ាងណា Suzhen ក្រោយមកបានភ្ញាក់ឡើងនៅម៉ោង 4.30 ព្រឹកដោយសារសំឡេងយ៉ាងខ្លាំងដូចសម្លេងផាវ។

វាមិនយូរប៉ុន្មានទេដែលនាងដឹងថាគ្រែរបស់នាងមានភ្លើងឆេះ។

អ្នកស្រីបានប្រាប់កាសែតក្នុងស្រុកមួយថា "ខ្ញុំភ័យខ្លាចខ្លាំងណាស់ហើយខ្ញុំបានលោតចេញពីលើគ្រែហើយភ្លាមៗនោះខ្ញុំព្យាយាមពន្លត់ភ្លើងដែលឆេះក្បែនាង" ។

យោងទៅតាម Suzhen ក្រោយមកនាងបានបើកភ្លើងហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនាងបានឃើញទូរស័ព្ទដៃរបស់នាងបានផ្ទុះនិងបង្កឱ្យមានភ្លើងឆេះ។

នៅពេលនោះទូរស័ព្ទរបស់នាងនៅនៅលើគ្រែដោយសារតែការផ្ទុះ។ ភ្លើងដែលឆេះដោយសារផ្ទុះបានធ្វើឲ្យឆេះពូករបស់នាងតែនាងបានពន្លត់ទាន់ពេល។ សំណាងល្អនាងនិងស្វាមីរបស់នាងមានសុវត្ថិភាពពីការផ្ទុះឆេះនេះ។

Loading...

នាងក៏បានបន្ថែមផងដែរថានាងមិនបានភ្ជាប់ខ្សែភ្លើងរឺក៏ដាក់សាកទូរស័ព្ទរបស់នាងមុនពេលនាងដេកលក់ទេ។ ហេតុដូច្នេះវាបានធ្វើឱ្យនាងភ្ញាក់ផ្អើលពេលទូរស័ព្ទដៃរបស់នាងផ្ទុះឡើង។

"នៅពេលខ្ញុំចូលគេងខ្ញុំតែងដាក់ទូរស័ព្ទរបស់ខ្ញុំក្បែខ្នើយ។ ខ្ញុំបានអានពីកាសែតមួយបាននិយាយថា មិនត្រូវទុកទូរសព្ទដៃសាកចោលពេញមួយយប់ទេ អាចបង្កឱ្យមានការផ្ទុះ ដូច្នេះខ្ញុំមិនដែលធ្វើវាទេ"។

"ខ្ញុំមិនបានរំពឹងថាវាបែជាអាចផ្ទុះដោយមិនបានដោតសាកនោះទេ។ "

នាងបានបន្ថែមទៀតថានាងមានអំណរគុណដែលនាងបានភ្ញាក់ឡើងដោយសារសំឡេងនៃការផ្ទុះហើយបានព្យាយាមរត់ចេញពីវាមុនពេលវាឆេះ។

បន្ទាប់ពីហេតុការណ៍នេះនាង Suzhen ចង់ប្រាប់រឿងរ៉ាវរបស់នាងដើម្បីរំលឹកដល់សាធារណជនកុំឱ្យដាក់ទូរស័ព្ទនៅលើគ្រែឬនៅក្បែរមុនពេលចូលគេងនៅពេលយប់ឡើយ៕

Loading...