kalib9

នេះជាថ្ងៃស៊យរបស់ចោរ ប្លន់ប៉ះចំកីឡាការនី UFC មានអី! ប៉ោងមុខ ដង្ហើមចង្រិត!

ជនសង្ស័យម្នាក់នៅទីក្រុង Rio de Janiero បានប៉ុនប៉ងប្លន់ស្ត្រីម្នាក់កាលពីយប់ថ្ងៃសៅរ៍ហើយទទួលបានអ្វីៗច្រើនលើសពីអ្វីដែលចោរនោះចង់បាន។ ស្ត្រីដែលចោរនោះបានប្លន់គឺជាជើងឯក UFC នាង Polyana Viana ។

ជាក់ស្ដែង Polyana Viana កំពុងរង់ចាំតាកស៊ី Uber នៅខាងក្រៅប្លុកផ្ទះល្វែងរបស់នាងនៅភូមិភាគខាងលិចនៃក្រុង Rio de Janiero នៅពេលនោះមានបុរសម្នាក់បានទៅជិតនាង។

Viana បាននិយាយថា បុរសនេះលួចលបមកក្បែនាងព្រោះនៅពេលនាងបានកត់សម្គាល់ចោរនោះបានបញ្ចេញសកម្មភាពប្លែកៗ។

Viana បាននិយាយពីឧបទ្ទវហេតុនេះថា:

"នៅពេលចោរឃើញខ្ញុំ ខ្ញុំក៏បានឃើញចោរ ចោរនោះបានមកអង្គុយក្បែរខ្ញុំ​ ហើយសួរខ្ញុំពីពេលវេលា ខ្ញុំក៏បានប្រាប់ ប៉ុន្តែគេមិនបានចាកចេញទេ។ ដូច្នេះខ្ញុំបានប្តូរទូរស័ព្ទដៃរបស់ខ្ញុំមកដាក់នៅក្នុងចង្កេះរបស់ខ្ញុំ។ ហើយបន្ទាប់មកចោរនោះបាននិយាយថា "ឱ្យទូរស័ព្ទមកយើង។ កុំស្រែក ឬព្យាយាមតដៃពីព្រោះខ្ញុំយើងមានអាវុធ។ បន្ទាប់មកគេបានផ្ជង់លើខ្ញុំ តែខ្ញុំមានអារម្មណ៍ថាកាំភ្លើងមិនទន់បែបនេះទេ។"

"ចោរនៅជិតនឹងខ្ញុំណាស់។ ដូច្នេះខ្ញុំគិតថា ប្រសិនបើវាជាកាំភ្លើង គេនឹងមិនចំណាយពេលវេលាធ្វើបែបនេះទេ។ ដូច្នេះខ្ញុំបានក្រោកឈរឡើង ខ្ញុំបានដាល់ចោរនោះពីរដៃ ព្រមទាំងទាត់ថែមទៀត។ ចោរក៏ដួលហើយបន្ទាប់មកខ្ញុំបានចាប់ចោរនេះក្រវាត់ទៅខាងក្រោយ។ បន្ទាប់មកខ្ញុំចាប់ចោរនេះឲ្យអង្គុយចុះនៅកន្លែងដដែល។"

ហើយនិយាយថា "ឥឡូវនេះយើងរង់ចាំប៉ូលីស។ "

Loading...

វាបង្ហាញថាកាំភ្លើងដែលចោរប្លន់បានគំរាមនាងនោះគឺជាក្រដាសកាតុងដែលកាត់ជារូបរាងកាំភ្លើង។

ខណៈពេលដែលអ្នកប្រយុទ្ធ UFC កំពុងចាប់ក្របួចចោរ នាងបានសុំអ្នកដើរនៅតាមផ្លូវជួយទូរស័ព្ទទៅប៉ូលីស។

"ខ្ញុំបាននិយាយថាខ្ញុំនឹងមិនអនុញ្ញាតឱ្យចោរឯងទៅទេ ហើយខ្ញុំនឹងទូរស័ព្ទទៅប៉ូលីស"។

ចោរបាននិយាយថា "ហៅប៉ូលីសមក" ព្រោះចោរនេះភ័យខ្លាចខ្ញុំវាយគេថែមទៀត ។

ចោរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលមុននឹងត្រូវនាំទៅកាន់ប៉ុស្តិ៍ប៉ូលីសខណៈពេលដែល Viana បានទៅផ្ទះហើយញ៉ាំអាហារពេលល្ងាច។

នាងបាននិយាយថាដៃរបស់នាងឈឺចាប់បន្តិច ប៉ុន្តែវាគ្រាន់តែរឿងតូចតាចប៉ុណ្ណោះសម្រាប់នាង៕

Loading...