kalib9

5 ចំណុចដែលមនុស្សរឹងមាំក្លាយជាបុគ្គលជោគជ័យ

មនុស្សរាល់គ្នាមានពេលវេលានៅក្នុងជីវិត ដែលមានអារម្មណ៍ថា អ្នកមិនអាចធ្វើទៅរួចទៀតទេ។ ជីវិតពេលខ្លះបានជាន់ពន្លិចអ្នក។ អ្នកមានអារម្មណ៍ថាត្រូវគេវាយដំ ហើយដូចជារកផ្លូវមិនចេញទេ។ ប៉ុន្តែអ្វីដែលជាភាពខុសគ្នារវាង តើមានមនុស្សប៉ុន្មាននាក់ ដែលអាចឆ្នៃផ្លែឪឡឹក ធ្វើទៅជាភេសជ្ជៈឪឡឹកបាននោះ ? វាអាស្រ័យលើរបៀបដែលអ្នកគិត។ ប្រសិនបើអ្នកមានស្មារតីរឹងមាំ អ្នកអាចសប្បាយរីករាយក្នុងស្ថានភាពខុសៗគ្នាជាច្រើន។ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ក្នុងចំនោមអ្នកទាំងនោះ នេះគឺជាអ្វីដែលពួកគេធ្វើដើម្បីទទួលបានជោគជ័យ៖

 

 

 

1.  ចេះគ្រប់គ្រងអារម្មណ៍

 

មនុស្សរឹងមាំខាងផ្លូវចិត្ត មិនអនុញ្ញាតឱ្យអារម្មណ៍គ្រប់គ្រងពួកគេទេ។ នោះមិនមែនមានន័យថាពួកគេមិនមានអារម្មណ៍។ អ្នកទាំងនោះ​ប្រាកដជាមាន។ ពួកគេគ្រាន់តែមិនអនុញ្ញាតឱ្យអារម្មណ៏មករារាំងស្ថានភាពណាមួយឡើយ។

 

2. ត្រូវស្គាល់ពីស្ថានភាព

 

ជំនួសឱ្យការសម្លឹងឃើញឧបសគ្គ មនុស្សដែលមានគំនិតរឹងមាំខាងស្មារតីចាត់ទុករឿងទាំងនោះជាឱកាសរៀនសូត្រ។ ពួកគេមិនបានមើលឃើញពីបញ្ហាទេ តែបានឃើញនូវជ័យជំនះវិញ។ ពួកគេដឹងថារឿងអាចនឹងកាន់តែអាក្រក់។ ដោយដឹងថាមនុស្សផ្សេងទៀតនឹងមិនអាចឆ្លងផុតនោះទេ ប្រសិនបើមិនមានការជួយពីពួកគេ។ ដូច្នេះពួកគេនឹងបញ្ចេញសកម្មភាពភ្លាមៗ សិក្សាពីស្ថានភាពឲស៊ីជម្រៅ ដែលស្ថិតនៅក្នុងលក្ខខណ្ឌវិជ្ជមាន។

 

3. គ្រប់ស្ថានភាពគឺនៅរឹងពឹង

 

Loading...

ប្រសិនបើពួកគេកំពុងប្រឈមនឹងវិបត្តិ ពួកគេនឹងមិនចំនាយពេលយូរសម្រាប់ពិបាកចិត្តនោះទេ។ ឧទាហរណ៍ប្រសិនបើពួកគេដឹងថាត្រូវគេបញ្ឈប់ការងារ ពួកគេនឹងមិនកើតមានវិបត្តិផ្លូវចិត្តឬចាប់ផ្តើមស្រែកយំទេ។ ពួកគេគ្រាន់តែដកដង្ហើមបន្ធូរអារម្មណ៏ ហើយសម្រេចចិត្តថាអ្វីៗនឹងល្អប្រសើរឡើង។ បន្ទាប់មកពួកគេចាត់វិធានការភ្លាមៗ ដើម្បីដោះស្រាយបញ្ហា (ដូចជាចាប់ផ្តើមអនុវត្តស្វែករកការងារថ្មី) ។

 

4. ទទួលយកអ្វីដែលមិនអាចផ្លាស់ប្តូរបាន

 

អ្នកត្រូវបង់ពន្ធ។ អ្នកមិនអាចផ្លាស់ប្តូរបានទេ។ អ្នកត្រូវបង់ប្រាក់កម្ចីទិញផ្ទះរបស់អ្នកប្រសិនបើអ្នកចង់រក្សាផ្ទះរបស់អ្នក។ អ្នកមិនអាចផ្លាស់ប្តូរបានទេ។ អ្នកត្រូវតែរួមរស់ជាមួយប្តីប្រពន្ធរបស់អ្នក។ ហើយអ្នកមិនអាចផ្លាស់ប្តូរពួកគេបានទេ។ ដូច្នេះអ្វីទាំងអស់ដែលអ្នកអាចធ្វើបានគឺទទួលយកនូវអ្វីដែលអ្នកមិនអាចផ្លាស់ប្តូរ។ នោះជាអ្វីដែលមនុស្សខ្លាំងក្លាធ្វើ។ ពួកគេដឹងពីភាពខុសគ្នារវាងអ្វីដែលពួកគេអាចនិងមិនអាចផ្លាស់ប្តូរបាន។ ហើយពួកគេនឹងទទួលយកវា ដោយសារតែការចង់ផ្លាស់ប្ដូរអ្វីដែលមិនអាចទៅរួចគ្រាន់តែជាភាពងងិតងងុល និងអវិជ្ជមានតែប៉ុណ្ណោះ។

 

5. ពេញចិត្តនឹងអ្វីដែលមាន

 

ខ្ញុំស្គាល់មនុស្សជាច្រើនដែលមានជីវិតដ៏អស្ចារ្យ​ ប៉ុន្ដែនៅតែត្អូញត្អែពីអ្វីដែលពួកគេមិនមានទៅវិញ។ មនុស្សដែលរឹងមាំខាងផ្លូវចិត្តមិនធ្វើបែបនេះទេ។ ពួកគេដឹងថាពួកគេសំណាង។ ពួកគេមើលទៅអ្វីដែលពួកគេមាន ហើយផ្តល់ការអរគុណជាទៀងទាត់និងការកោតសរសើរចំពោះអ្វីៗទាំងអស់នោះ។ អារម្មណ៍នៃការកោតសរសើរមានរំញ័រខ្ពស់បំផុត ហើយវានាំមកនូវភាពល្អបន្ថែមទៀតនៅក្នុងជីវិតរបស់អ្នក។

 

 

__________________________________________

 

សម្រាប់ព័ត៌មានបន្ថែមអំពីរឿងជាច្រើន អ្នកអាចតាមដាននៅពត៌មានថ្មីៗពីរបាយការណ៍សុខភាព ពិសេសគេហទំព័ររបស់យើងបាន។

Loading...