នេះជាឱកាសមាសសម្រាប់និស្សិតកម្ពុជាបញ្ចេញសមត្ថភាពដែលមានបំណង និងក្ដីប្រាថ្នាចង់ធ្វើការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្មីៗនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកំពុងជ្រើសរើសមន្ត្រីក្របខណ្ឌចំនួន ៥០ រូប។
យោងទៅតាមសេចក្ដីជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ "ក" ចំនួន ៥០ រូប សម្រាប់ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។
ពាក្យប្រឡងអាចទាញយកបានតាមរយៈ Link ខាងក្រោម៖