kalib9

អ្នកគាំទ្រក្រុម Girls’ Generation បង្ហាញអារម្មណ៏សោកស្ដាយ​ពីព្រោះ Taeyeon និងអតីតសមាជិក Jessica មិនបានធ្វើរឿង 1 ជាមួយគ្នា!

អ្នកគាំទ្រក្រុម Girls' Generation បង្ហាញអារម្មណ៏សោកស្ដាយពីព្រោះ Taeyeon និងអតីតសមាជិក Jessica មិនបានធ្វើរឿង 1 ជាមួយគ្នា!

 

 

កន្លងមក SONE ជាច្រើនបានបង្ហាញពីអារម្មណ៏មិនគួរឲជឿ ដែលមេក្រុមតូចច្រលឹង Kim Taeyeon និងអតីតសមាជិកក្រុមមុខស្រស់ Jung Jessica មិនមានប្រវត្តិចេញបទចំរៀងតែពីរអ្នករួមគ្នាជាផ្លូវការទាល់តែសោះ។ ដែលនេះ ជារឿងមួយពិបាកនឹងបកស្រាយ ដោយសារតែអ្នកទាំងពីរ មានភាពល្បីល្បាញខ្លាំងក្នុងវិស័យចម្រៀង K-POP ក៏ព្រោះតែសំលេងរបស់ពួកគេពិរោះខ្លាំង មិនអាចមានអ្នកជំនាន់ក្រោយយកប្រៀបបាននូវឡើយ។ ទាំងចម្រៀងជាភាសាជាតិ និងអន្តរជាតិ អ្នកទាំងពីរធ្វើឲអ្នកគាំទ្រសន្ដាប់ជាច្រើនលើកច្រើនសារ និងម្ដងហើយម្ដងទៀត មិនចេះធុញ។ (បញ្ជាក់ SONE ជាឈ្មោះផ្លូវការរបស់អ្នកគាំទ្រ Girls' Generation)

 

Jessica មានសំលេងស្រទន់ និង សំលេងដែលមានកម្លាំងរបស់ Taeyeon រួមបញ្ចូលគ្នាគឺពិតជាមានភាពល្អឥតខ្ចោះ។ SONE នៅតែមិនយល់ថាហេតុអ្វីបានជា SM មិនបានចេញបទចម្រៀង និងអាល់ប៊ុមជាផ្លូវការមួយសម្រាប់ពួកគេ។ សំលេងរបស់អ្នកទាំងពីរប្រាកដជាធ្វើឲចម្រៀងទាំងនោះជោគជ័យ និងអាចបង្កើនជាចំណូលច្រើនលើសលុបសម្រាប់ក្រុមហ៊ុនជាមិនខាន។

Loading...

 

ដោយសារសម្លេងរបស់ពួកគេបញ្ចូលគ្នាបានយ៉ាងល្អ ទើបមានអ្នកគាំទ្រមួយចំនួនលើកបង្ហោះវីឌីអូជាច្រើន និងបានកាត់តបញ្ជាក់បង្ហាញពីមូលហេតុដែល Taeyeon និង Jessica ត្រូវតែមានបទចម្រៀងជាផ្លូវការរួមគ្នា។

 

 

 

Loading...