kalib9

ក្មេងស្រីតូចអាយុ ៥ ឆ្នាំម្នាក់ បានយំបង្ហូរទឹកភ្នែក បដិសេដមិនញ៉ាំសាច់ ដឹងពីមូលហេតុធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល! (មានវីដេអូ)

ក្មេងអាយុប្រាំឆ្នាំនេះប្រាប់ម្ដាយរបស់នាងថានាងនឹងមិនញ៉ាំសាច់ទៀតនោះទេហើយនាងបានផ្តល់ការពន្យល់ដ៏ល្អបំផុតសម្រាប់ការសម្រេចចិត្តរបស់នាងដាច់ខាតនាងមិនញ៉ាំសាច់នោះទេ។ នៅក្នុងវីដេអូដែលគួរអោយស្រឡាញ់នេះក្មេងស្រីតូចដែលមានឈ្មោះថា Zada យំនិយាយក្នុងវីដេអូនេះហើយនាងបាននិយាយទាំងយំថានាងឈប់ញ៉ាំសាច់ទៀតហើយ។ “ខ្ញុំនឹងញ៉ាំអ្វីទាំងអស់ឱ្យតែនៅលើតុ ហើយវាមិនមែនជាសាច់” ។ នៅពេលត្រូវបានសួរថាហេតុអ្វីបានជានាងបដិសេធមិនបរិភោគសាច់ Zada បានពន្យល់ថានាងស្រឡាញ់សត្វខ្លាំងណាស់ដែលនាងបានគិតថា សត្វទាំងអស់មិនចង់ឱ្យយើងចម្អិនពួកគេនោះទេ។ ទោះបីជានាងគិតថាត្រីមិនមែនជាសត្វក៏ដោយក៏នាង Zada និយាយថានាងនឹងមិនញ៉ាំវាផងដែរ។     ប្រែសម្រួលដោយ៖ Kalib9
Loading...