kalib9

បុរសក្រីក្រម្នាក់បានធ្វើឲ្យឆ្កូតឡានទំនើប​ BMW គាត់បានសរសេរសំបុត្រមួយគាបនិងផ្លិតទឹករថយន្ត គាត់នឹងទទួលខុសត្រូវចំពោះកំហុសអចេតនានេះ!

បុរសក្រីក្រម្នាក់បានធ្វើឲ្យឆ្កូតរថយន្ត BMW ដែលចតនៅតាមដងផ្លូវ។ ដូច្នេះគាត់បានទុកសំបុត្រដ៏ស្មោះទៅម្ចាស់រថយន្តថាគាត់មានការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសអចេតនារបស់គាត់ដោយសង្ឃឹមថាម្ចាស់រថយន្តនេះនឹងផ្តល់ឱ្យគាត់នូវពេលវេលាដើម្បីសងថ្លៃការខូចខាត។

ទោះជាយ៉ាងណាក៏ដោយគាត់មិនដែលគិតថាម្ចាស់រថយន្ត BMW ជាមនុស្សដែលមានទឹកចិត្តល្អយ៉ាងនេះនោះទេដោយកំណត់ត្រារបស់គាត់នេះហើយក្រោយមកម្ចាស់រថយន្តបានផ្តល់ការងារដល់គាត់។

នៅថ្ងៃមួយលោក Qinlong បាននាំកូន ៗ របស់គាត់ដើរលេង។ ភ្លាមៗនោះគាត់បានធ្វើឲ្យឆ្កូតរថយន្ត  BMW ដ៏ប្រណីតមួយយ៉ាងចៃដន្យប៉ុន្តែគាត់មិនបានរត់គេចហើយទទួលខុសត្រូវចំពោះកំហុសរបស់គាត់។

បន្ទាប់មកគាត់ប្រាប់កូន ៗ ឱ្យត្រឡប់ទៅផ្ទះវិញហើយយកប៊ិចនិងក្រដាសឱ្យគាត់។

ជាមួយនឹងប៊ិចនិងក្រដាសគាត់បានសរសេរការសុំទោសរបស់គាត់ហើយបានដាក់ជាប់និងផ្លិតទឹកសំអាតកញ្ចក់របស់រថយន្ត។

លោក Qinlong បានសរសេរពាក្យសុំទោស និងបានសរសេរថាលោកមិនមានការងារធ្វើទេនៅពេលនេះដោយសារតែជំនួញរបស់លោកបានក្ស័យធន។ គ្រួសាររបស់គាត់មានវិបត្តិហិរញ្ញវត្ថុហើយគាត់មានតែ 100យ័ន ប៉ុណ្ណោះ។

លោកQinlong បានសរសេរថា

"ខ្ញុំចៃដន្យបានធ្វើឲ្យរថយន្តរបស់អ្នកឆ្កូតហើយខ្ញុំត្រូវទទួលខុសត្រូវចំពោះការខូចខាតនេះ។ ដូច្នេះសូមទទួលយក 100យ័ន នេះជាការទូទាត់សិន និងផ្តល់ពេលវេលាឱ្យខ្ញុំ 2 ទៅ 3 ខែដើម្បីរកលុយសង។ ខ្ញុំសូមធានាថាខ្ញុំនឹងមិនរត់គេចខ្លួនទេ"។

នៅពេលដែលម្ចាស់រថយន្ត BMW បានអានសំបុត្រ លោកខ្លាចថា Qinlong អាចជាមនុស្សបោកប្រាស់។ ដូច្នេះគាត់បានខ្ចីទូរស័ព្ទមិត្តភក្តិរបស់គាត់ហើយខលទៅ Qinlong ។

មុនដំបូងគាត់បានប្រាប់លោក Qinlong ថាឡានដែលលោកធ្វើឲ្យខូចគឺជារថយន្តរបស់លោក Benz

Loading...

បន្ទាប់មកលោក Qinlong បានឆ្លើយតបដោយស្មោះត្រង់ចំពោះម្ចាស់រថយន្ត។ គាត់បាននិយាយថា

"តើអ្នកជាមិត្តរបស់ម្ចាស់រថយន្តមែនឬទេ? តើអ្នកអាចជួយខ្ញុំរកម្ចាស់ឡាននោះបានទេ? ខ្ញុំចង់ជួបម្ចាស់ឡាន ហើយប្រាប់គាត់ថាខ្ញុំបានធ្វើឲ្យឡានរបស់គាត់ឆ្កូតដោយអចេនាទេហើយខ្ញុំសុខចិត្ដបង់ប្រាក់សងសម្រាប់ការខូចខាតនោះ" ។

នៅពេលដែលម្ចាស់រថយន្តបានឮការឆ្លើយតបរបស់លោក Qinlong គាត់មានអារម្មណ៍ថាមានសុវត្ថិភាពនិងធានាថាលោក Qinlong មិនមានបំណងអាក្រក់ហើយជំនួសវិញគឺជាមនុស្សស្មោះត្រង់និងមានទំនួលខុសត្រូវ។ ម្ចាស់រថយន្តបានប្រាប់លោក Qinlong ថាតម្លៃជួសជុលអាចចំណាយប្រហែល 1900 យ័ន ប៉ុន្តែបានឃើញភាពស្មោះត្រង់និងការប្តេជ្ញាចិត្តរបស់លោក Qinlong ដើម្បីបង់ថ្លៃចំណាយគាត់បានសម្រេចចិត្តមិនឱ្យ Qinlong បង់ថ្លៃជួសជុលទេ។

ទោះជាយ៉ាងណាលោក Qinlong បានបដិសេធ ហើយលោកសុំម្ចាស់រថយន្តសងថ្លៃការខូចខាត ដោយសារតែវាប្រឆាំងនឹងគោលការណ៍ជីវិតរបស់គាត់។

"ខ្ញុំបានធ្វើឲ្យរថយន្តរបស់អ្នកមានការខូចខាត ហើយខ្ញុំពិតជាត្រូវសងថ្លៃការខូចខាតនេះ។ ខ្ញុំមិនចង់ប្រឆាំងនឹងគោលការណ៍ជីវិតរបស់ខ្ញុំទេ! "

ម្ចាស់រថយន្តរូបនេះពិតជាមានការចាប់អារម្មណ៍ជាមួយនឹងពាក្យសម្តីរបស់លោក Qinlong ។ បន្ទាប់មកគាត់បានប្រាប់គាត់ថា

"នៅពេលអ្នកពិតជាប្តេជ្ញាសងថ្លៃការខូចខាត ហើយខ្ញុំត្រូវការកម្មករជាច្រើននាក់ឥឡូវនេះហេតុអ្វីអ្នកមិនមកធ្វើការឲ្យខ្ញុំដើម្បីសងថ្លៃការខូចខាតបើអ្នកមិនទាន់មានការងារធ្វើផងនោះ? ខ្ញុំពិតជារំភើបចំពោះភាពស្មោះត្រង់របស់អ្នកហើយអ្នកអាចសងខ្ញុំវិញដោយធ្វើការជាមួយខ្ញុំហើយយើងអាចក្លាយជាមិត្តភក្តិ! "

ម្ចាស់រថយន្ត BMW បាននិយាយថាគាត់ចង់ជួបជាមួយលោក Qinlong ហើយគាត់មិនខ្វល់ពីការខូចខាតរថយន្តរបស់គាត់ឡើយ។ វាគឺដោយសារតែភាពស្មោះត្រង់របស់ Qinlong ដែលបានធ្វើឲ្យប៉ះដល់បេះដូងរបស់គាត់។

ម្ចាស់រថយន្តរូបនេះបាននិយាយថា

"នៅក្នុងសង្គមរបស់យើងនេះ វាកម្រណាស់ក្នុងការជួបមនុស្សដូចអ្នកហើយប្រសិនបើអ្នកចង់ជួយខ្ញុំក្នុងការធ្វើជំនួញរបស់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តណាស់" ។

រឿងដែលបំផុសគំនិតនេះប្រាប់យើងថា ភាពស្មោះត្រង់និងទទួលខុសត្រូវចំពោះសកម្មភាពរបស់យើង ពិតជាសំខាន់ណាស់។ ថ្ងៃណាមួយឧបទ្ទវហេតុនេះអាចកើតឡើងចំពោះអ្នក ដូច្នេះចូរចងចាំលោក Qinlong និងម្ចាស់រថយន្តដែលមានចិត្តសប្បុរស៕

Loading...