នាពេលបច្ចុប្បន្ននេះ មានបងប្អូនយើងជាច្រើនគាត់មានទូរស័ព្ទ iPhone ប្រើប្រាស់ ប៉ុន្តែគាត់មិនចេះបង្កើត Apple ID ដើម្បីងាយស្រួលទាញយក ហ្គេម និងកម្មវិធីល្អជាច្រើននៅក្នុង App Store ។ ហើយក៏មានបងប្អូនខ្លះគាត់ឲ្យគេបង្កើតឲ្យ ប៉ុន្តែ Apple ID ដែលគេបង្កើតឲ្យមានហានិភ័យដោយសារតែគេបានដឹងពីលេខកូដ Password របស់យើង។
ដូច្នេះហើយ Sne9 សូមធ្វើការណែនាំពីវិធីបង្កើត Apple ID ងាយស្រួលអនុវត្តន៍ដូចខាងក្រោមៈ
១. ចូលទៅកាន់ Apple ID ហើយចុចយកពាក្យ Create Apple ID
២. ដាក់ថ្ងៃខែឆ្នាំកំណើតរបស់អ្នក (អ្នកគួរតែដាក់ថ្ងៃខែឆ្នាំកំណើតពិត ព្រោះវាមានអត្ថប្រយោជន៍នៅពេលក្រោយ)។
៣. ជ្រើសរើសយកពាក្យ Get a free iCloud email Address។
៤. វាយឈ្មោះ email របស់អ្នក (ជ្រើសយកឈ្មោះរបស់អ្នកដើម្បីងាយចាំ)។
៥. វាយ Password របស់អ្នកយ៉ាងតិចបំផុត ៨ ខ្ទង់ ត្រូវមានអក្សរធំ អក្សរតូច លេខ និងនិមិត្តសញ្ញាដើម្បីឲ្យ Apple ID របស់អ្នកមានសុវត្ថិភាព។
៦. ចុចលើពាក្យ Continue
៧. ជ្រើសយកសំនួរចំនួន ៣។ ចុចលើពាក្យ Question នោះវានិងបង្ហាញសំនួរមកយើងដើម្បីជ្រើសរើសសំនួរ។
៨. ជ្រើសរើសសំនួរ ហើយឆ្លើយនិងសំនួរដែលអ្នកជ្រើសរើស។ អ្នកត្រូវតែចាំនៅសនួរ និងចំលើយ ព្រោះវានិងមានប្រយោជន៍នៅពេលដែលអ្នកភ្លេច Password ។
៩. ជ្រើសរើសសំនួរ ហើយឆ្លើយនិងសំនួរដែលអ្នកជ្រើសរើស។ អ្នកត្រូវតែចាំនៅសនួរ និងចំលើយ ព្រោះវានិងមានប្រយោជន៍នៅពេលដែលអ្នកភ្លេច Password ។
ជ្រើសរើសសំនួរ ហើយឆ្លើយនិងសំនួរដែលអ្នកជ្រើសរើស។ អ្នកត្រូវតែចាំនៅសនួរ និងចំលើយ ព្រោះវានិងមានប្រយោជន៍នៅពេលដែលអ្នកភ្លេច Password ។
១០. ចុចលើពាល្យ Agree ហើយរង់ចាំបន្តិច។
១១. ចូលទៅកាន់ App Store ហើយចុចលើពាក្យ Sign In
បន្ទាប់មកចុចយកពាក្យ Use Existing Apple ID
បន្ទាប់មកទៀតចុចលើពាក្យ Review
១២. វាយលេខ Postcode ជ្រើសយកទីក្រុង ជ្រើសយកប្រទេស និងលេខទូរស័ព្ទរបស់អ្នក។
ចុចបញ្ចប់ចុចលើពាក្យថា Continue
នៅពេលនេះ អ្នកអាចប្រើប្រាស់ Apple ID របស់អ្នកបានហើយ៕