kalib9

ក្មេងប្រុសអាយុ 6 ឆ្នាំ បានទទួលប័ណ្ណសរសើរពីសាលារៀន ដោយសាររត់ទៅពេទ្យដៃកាន់កូនមាន់ និងលុយ សុំឲ្យគ្រូពេទ្យជួយដល់កូនមាន់ផង!

ឥណ្ឌា ៖ ក្មេងប្រុសអាយុ 6 ឆ្នាំម្នាក់មកពី Mirzoram ប្រទេសឥណ្ឌាបានធ្វើអោយអ្នកលេងអ៊ីនធើណែតទាំងអស់មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីក្មេងប្រុសរូបនេះត្រូវបានគេថតរូបនៅឯមន្ទីរពេទ្យដោយដៃកាន់កូនមាន់ដែលគាត់បានរត់ជាន់ដោយចៃដន្យ។

ក្មេងប្រុសតូចនេះឈ្មោះ Derek CLalchhanhima មានការខកចិត្តយ៉ាងខ្លាំងដែលបានធ្វើឱ្យកូនមាន់នេះមានការឈឺចាប់ហើយបានយកប្រាក់ទាំងអស់ដែលគាត់មានចំនួន 10 រ៉ូពីទៅទៅមន្ទីរពេទ្យក្បែរនោះដើម្បីសុំឲ្យគ្រូពេទ្យជួយដល់កូនមាន់នេះ។

រូបថតរបស់ Derek ដែលមានការព្រួយបារម្ភនិងពិបាកចិត្តយ៉ាងខ្លាំងបានផ្ទុះកក្រើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក។

យោងតាមរបាយការណ៍: ក្មេងប្រុសម្នាក់នេះមកពី Sairang, Mizoram, បានរត់ជាន់ទៅលើកូនមាន់ដោយចៃដន្យដែលជាកូនមាន់របស់អ្នកជិតខាងរបស់គាត់។

Sanga Says បានបង្ហោះនៅលើហ្វេសប៊ុកថា "គាត់បានយកកូនមាន់រត់ទៅមន្ទីរពេទ្យក្បែរនោះហើយដៃកាន់លុយទាំងអស់របស់គាត់ដើម្បីសុំឲ្យគ្រូពេទ្យជួយព្យាបាលកូនមាន់។ (ខ្ញុំសើចនិងយំក្នុងពេលតែមួយ) " ។

មែនហើយសូមមើលទៅមុខរបស់ក្មេងប្រុសកំសត់នេះចុះ!

Sanga បានប្រាប់ NDTV ថា ឪពុករបស់ Derek គឺជាប៉ូលីស Dhiraj Chhetri បានប្រាប់គាត់ពីអ្វីដែលបានកើតឡើង។

Sanga បានប្រាប់ NDTV ថា "យោងទៅតាមឪពុកក្មេងប្រុសនោះបានត្រលប់មកផ្ទះវិញជាមួយកូនមាន់របស់អ្នកជិតខាងដែលគាត់បានរត់ជាន់ដោយចៃដន្យ" ។

Loading...

Derek បានត្រលប់ទៅផ្ទះវិញហើយថែមទាំងយកលុយ 100 រូពីនិយាយថាគាត់ចង់រក្សាជីវិតរបស់កូនមាន់។

គាត់មិនដឹងថាកូនមាន់បានងាប់ទេដូច្នេះឪពុកគាត់ក៏បានពន្យល់ទៅកាន់ Derek។

"គាត់មិនបានយល់ថាកូនមាន់នោះបានងាប់ហើយបានសុំឪពុកម្តាយរបស់គាត់ឱ្យយកវាទៅមន្ទីរពេទ្យ។ ឪពុករបស់គាត់បានប្រាប់គាត់ឱ្យយកទៅពេទ្យដោយខ្លួនឯងជាមួយនិងលុយ ១០ រូពី។

កាយវិការដ៏កក់ក្តៅរបស់គាត់ដែលចង់ជួយសង្គ្រោះកូនមាន់ទាក់ទាញដល់មនុស្សជាច្រើនដោយសារតែទឹកចិត្តដ៏របស់ក្មេងប្រុសនេះ។

គាត់ថែមទាំងទទួលបានរង្វាន់ពីសាលារបស់គាត់ថែមទៀតផង!

Sanga បានចែករំលែកនៅលើហ្វេសប៊ុកថា "ខ្ញុំគិតថាឥឡូវនេះអ្នកទាំងអស់គ្នាដឹងថាគេជាក្មេងគួរអោយស្រឡាញ់" ។

"Derek CLalchhanhima (អាយុ 6 ឆ្នាំ) ត្រូវបានផ្តល់កិត្តិយសដោយសាលារៀនរបស់គាត់ហើយគាត់ត្រូវបានសាលាផ្តល់ប័ណ្ណកិត្តិយសដល់រូបគេដែលមានទឹកចិត្តល្អកំរមានណាស់។

ដូច្នេះក្មេងប្រុសម្នាក់នេះគឺពិតជាគួរឱ្យស្រឡាញ់! យើងសង្ឃឹមថា Derek និងមានអារម្មណ៍ល្អប្រសើរជាងមុនចំពោះការដែលគេបានធ្វើឲ្យកូនមាន់មានគ្រោះថ្នាក់!

Loading...