ខេត្តកំពង់ចាម ៖ ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃ សម្លាប់កាត់ក្បាលជនរងគ្រោះ ២ នាក់ យាយនិងចៅស្រី បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ ក្នុង ភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ កម្លាំងសមត្ថកិច្ចរបស់ស្នងការខេត្ត និងកម្លាំងជំនាញជនបរទេសជាច្រើននាក់ ចុះស្រាវជ្រាវពិនិត្យធ្វើកោសល្យវិច័យ ស្លាកស្នាមយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល ៤ ថ្ងៃ ទីបំផុតឃាតករត្រូវបានចាប់ខ្លួន ជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា ។
ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទ ប្រុស អាយុ ៥៥ ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្បែរផ្ទះជនរងគ្រោះ ។
ជនរងគ្រោះ ២ នាក់ ត្រូវបានឃាតករសម្លាប់ហើយកាត់ក្បាលយកទៅបាត់ ជនរងគ្រោះមានឈ្មោះ ពូ អូន ភេទស្រី អាយុ ៦៥ ឆ្នាំ និងចៅស្រីឈ្មោះ ខេង សាវឿន ភេទស្រី អាយុ ០៦ ឆ្នាំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សមត្ថកិច្ចក៏បានបង្ហើបឲ្យដឹងដែរថា ករណីខាងលើ ជារឿងគំនុំ ទេីបឈានរហូតដល់ ការសម្លាប់យ៉ាងព្រៃផ្សៃបែបនេះកើតឡើង ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យក្នុងករណីឃាតកម្មខាងលើ នៅពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ក្បាលរបស់ជនរងគ្រោះទាំងពីរនាក់ នៅមិនទាន់រកឃេីញនៅឡេីយទេ ប៉ុន្តែកម្លាំងសមត្ថកិច្ចកំពុងបន្តខិតខំស្វែងរក និងនាំខ្លួនជនជាប់ចោទទៅស្នងការខេត្ត ដើម្បីសាកសួរតាមនីតិវិធីច្បាប់ ៕