kalib9

មិនដឹងជាមូលហេតុអ្វីទេ ជនជាតិកូរ៉េម្នាក់បានមកចងក សម្លាប់ខ្លួននៅម្តុំច្រាំងទន្លេរ ជ្រោយចង្វា!

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញ សពបុរសជនជាតិកូរ៉េម្នាក់ដែលបានចងកសម្លាប់ខ្លួនឯង នៅត្រង់បង្កាន់ដៃច្រាំងទន្លេ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលតាំងពីម៉េាង ៣:៣០ នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តាយផ្លូវមាត់ទៅទន្លេ នៅជិតសាលបឋមសិក្សាជ្រោយចង្វា ក្រុម១ ភូមិ២ ក្នុងសង្តាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សពមានឈ្មោះថា KIM SUK HYUN ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិកូរ៉េ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបងប្អូនប្រជាពលរដ្ឋបាននាំគ្នាដើរហាត់ប្រាណ នៅតាមសួនច្បារជួរមាត់ទន្លេ លុះដើរមកដល់ចំណុចកើតហេតុ មានការសង្ស័យដោយឃើញមានខ្សែ លីឡុង ព័ណស បានចងជាប់បង្កាន់ដៃច្រាំងទន្លេរ ក៏នាំគ្នាទៅអើតមើល ស្រាប់តែឃើញបុរសជាជនជាតិកូរ៉េខាងលើ បានចងកសម្លាប់ខ្លួនឯង បាត់ទៅហើយ ក៏បាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ។

ប្រភពដដែលបានបន្តទៀតថា រហូតមកដល់ព្រឹកថ្ងៃដដែលសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តទៅខាងជំនាញកេាសល្យវិច្ច័យមកធ្វេីការត្រួតពិនិត្យទើបដឹងថា ជាករណីចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ។

Loading...

បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសពរួច ក៏ដឹកយកទៅតម្កល់នៅ វត្តស្ទឹងមានជ័យ និងទំនាក់ទំនងទៅខាងស្ថានទូតកូរ៉េ ដើម្បីចាត់ចែងតាមប្រពៃណី ៕

Loading...