kalib9

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយឥតគិតថ្លៃ រយៈពេល៧ថ្ងៃ!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុខនេះ  អនុវត្តតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ១២០ គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ រួមទាំងរថយន្តក្រុងចំនួន ១១៥ គ្រឿង និងកាណូតដឹកអ្នកដំណើរចំនួន ៤ គ្រឿងនៅរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ ដោយចេញដំណើរចាប់ពីម៉ោង ៥:៣០ នាទីព្រឹក។ ដើម្បីឲ្យកាន់តែងាយស្រួល រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតបង្ហាញទីតាំងដែលបងប្អូនប្រជាពលរដ្ឋ អាចឡើងជិះរថយន្តក្រុងដោយឥតគិតថ្លៃ ដូចខាងក្រោមនេះ ៖
Loading...