kalib9

លាន់ដូចរន្ទះ ភ័យស្លន់ស្លោគ្រប់គ្នា រថយន្តធន់យក្សមួយគ្រឿង រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងព្រឹកព្រលឹម!

បើតាមប្រភពពីហ្វេសប៊ុកបានអោយដឹងថានៅវេលាម៉ោង ០៥:៣០ នាទីព្រឹក​ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ​ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តធុនធំដឹកដែកមួយគ្រឿង បានរេចង្កូត បុកចូលផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨-១៣៩ ស្ថិតក្នុង ភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជាសំណាងល្អនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំបណ្តាលឲ្យមានអ្នករងរបួសទេ ដោយសារមិនមានមនុស្សនៅក្នុងតូបលក់ដូរដែលរថយន្តធន់ធំនេះបុកចូល ប៉ុន្តែខូចខាតទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះជាច្រើន។

 

 

 

 

 

Loading...

 

 

 

 

 

Loading...