kalib9

មកដឹងពីមូលហេតុ និងទស្សនាវីដេអូស្តែងៗ ពីការបាក់វេរ៉ង់ដា កាលពីថ្ងៃទី ០៦ ដែលធ្វើឲ្យមានមនុស្សស្លាប់ និងរបួសជាង ១០ នាក់

កាលពី ថ្ងៃទី ០៦​ ខែ មេសា​ ឆ្នាំ​២០១៩ នៅម៉ោង ១០ ព្រឹកមានករណី បាក់វេរ៉ង់ដាមុខផ្ទះ នៅពេលដែលកំណុងប្រារព្ធពិធីឡើងផ្ទះ ដែលបណ្ដាលឲ្យស្លាប់មនុស្សចំនួន​ ២ នាក់​ និងរងរបួសធ្ងន់ជាង​១០នាក់​ ។ យើងទៅតាមមតិមហាជនជាច្រើនបានយល់ឃើញថា ករណីនេះបណ្ដាលមកពីការសាងសង់ខ្វះបច្ចេកទេស ឬ អាចថាមកពីខាងម្ចាស់ផ្ទះមានការរិះថំាក្នុងការសាងសង់នេះ។

យោងតាមសម្ដីអ្នកភូមិបានឲ្យដឹងថាវ៉េរ៉ង់ដានេះ ម្ចាស់ផ្ទះមិនបានជួលជាងធ្វើទេ គឺធ្វើដោយខ្លនឯងតែម្តងដែលជាហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះឡើង។

ជាក់ស្ដែងក្រោយទទួលដំណឹងបាក់វ៉េរ៉ង់ដាផ្ទះថ្មី ​ស្ថិតក្នុងភូមិខ្នា ឃុំស្ដើងជ័យ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម ឯកឧត្តម​ គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានចុះសួរសុខទុក្ខ ព្រមទាំងចូលរួមបច្ច័យបុណ្យដល់គ្រួសារសពដើម្បីជួយរំលែកទុក្ខផងដែរ។

Loading...

ទស្សនាវីដេអូខាងក្រោម៖

 

Loading...