kalib9

សង្រ្កានសៀមរាបឆ្នាំនេះ ពិតជាអស់ទាល់ហើយ! អ្នកជំនាញកំពុងតបណ្តាញទឹក ដាក់បញ្ចូលពាង សម្រាប់​លេងកម្សាន្ត​ក្នុង​ថ្ងៃចូលឆ្នាំ!

សៀមរាម ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះនិងចូលដល់ថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិហើយ ខណៈខេត្តសៀមរាបគឺខុសពីខេត្តដទៃ​ ​ឆ្នាំនេះ​ខេត្តសៀមរាប​បាន​ដាក់​ដង្ហែ​ពាង​នៅតាមដងផ្លូវ​ទុកឲ្យ​ប្រជាពលរដ្ឋ​លេងជះទឹក​គ្នា​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​ ​។​

​កាលពី​ប៉ុន្មាន​ថ្ងៃមុននេះ មាន​រូបភាព​ជាច្រើន​សន្លឹក​ ​ដែលបង្ហាញពី​ការដាក់​ពាង​នៅតាមដងផ្លូវ​ជាជួរ​ធ្វើឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​។ ​

ហើយនៅពេលថ្មីៗនេះក៏មានរូបភាពជាច្រើនសន្លឹងបានបង្ហាញពីអ្នកជំនាញបាន​ចាប់ផ្ដើម​ត​បណ្ដាញទឹក​ដាក់បញ្ចូល​ពាង​ដែលបានដាក់តាមដងផ្លូវនោះហើយ​ ​។​ ​

ជាក់ស្តែង​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​មានការ​បញ្ជាក់​ណាមួយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ​ ​តែ​អ្នក​ខេត្តសៀមរាប​ផ្ទាល់​បាន​បង្ហើប​ថា​ ​ពាង​ទាំងនេះ​គឺ​ពិតជា​ទុកដាក់​ទឹកសម្រាប់​លេងកម្សាន្ត​ក្នុង​ថ្ងៃចូលឆ្នាំ​ពិតមែន​៕

Loading...

Loading...