kalib9

ជួយស៊ែរផងរកយុត្តិធម៌ផង! អ្នកនាង Ah Ry Nuon បង្ហោះសាររកយុត្តិធម៍ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលសរុបការខូចខាតជាង ៥០.០០០ដុល្លារ តែគេបង់តែ ៥.៣០០ដុល្លារ ហើយថែមទាំងនិយាយថា…

ប្រិយមិត្តដែលនិយមលេងហ្វេសប៊ុកប្រាកដជាស្គាល់អ្នកនាង Ah Ry Nuon កាលពីម្សិលមិញនេះអ្នកនាងបានបង្ហោះវីដេអូឃ្លីប និងរូបភាពជាច្រើនទាក់ទងនិងករណីគ្រោះថ្នាក់ចរាចណ៍របស់ប្អូនថ្លៃរបស់អ្នកនាង ជាមួយនិងអ្នកមានអំណាច។

អ្នកបានបង្ហោះសារដែលមានខ្លឹមសារដូចខាងក្រោមថាៈ

"យុត្តិធម៌មានទេសំរាប់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមជួយស៊ែរផងបងប្អូនកុំអោយគាត់អាងអំណាចអ្នកធំពេក🙏🏻 ឬអោយតែខ្សែរអ្នកធំបុកគេហេីយធ្វេីមិនដឹងមិនលឺចឹង? គាត់បញ្ជូនជេីងអោយខ្ញុំប្ដឹងទៅណាក៏ប្ដឹងទៅ សូមជួយស៊ែរអោយជនបង្ករហេតុបានឃេីញផងបងប្អូន🙏🏻 ធ្លាប់តែឃេីញរឿងគេ ឥលូវខ្ញុំជួបផ្ទាល់ខ្លួនឯង😢 ការខូចខាតសរុប ជាង 50,000$។

ដោយមិនទាន់គិតការខាតបង់ពេលវេលារកសុី និងចំណាយផ្សេងឡើយ។ ភាគីជនបង្កប្រាប់ថាគាត់សងតែ 5300$ ទេ សម្រាប់ទាំង៣នាក់ដែលគ្រោះថ្នាក់ ហើយថាមិនមិនទទួលទេ អោយប្តឹងឡើងលើចុះ។

ចង់សួរបងឯងវិញថា បើបងជាភាគីរងគ្រោះតើបងទទួលយកបានទេ?

ណ្ហើយអត់ជម្រើស មានតែទៅជួបងយើងទៅជួបគ្នានៅតុលាការ។ ខាងខ្ញុំនឹងស្នើរសុំតុលាកាអនុវត្តទោសព្រហ្មទណ្ឌអោយទាល់តែបាន ហើយទាសំណងជម្ងឺចិត្តបន្ថែមអោយសមនឹងការខកចិត្ត ខូចចិត្ត និងខាតបង់ពេលវេលារកសុី។ លឺថាបងអាងខ្សែអ្នកធំ តែខ្ញុំជឿថាអ្នកធំមិនការពារមនុស្សល្មើសច្បាប់ទេសម័យ Facebook។

ខ្ញុំគ្មានខ្សែអីទេ តែខ្ញុំមិនទម្លាប់អោយគេជាន់ទេ ហើយខ្ញុំក៏ជឿថាប្រជាពលរដ្ឋខ្មែរក៏មិនចង់បានអំពើរអយុត្តិធម៌ដែរ។ ជីវិតមនុស្ស3នាក់ស្ទេីរតែបាត់បង់ព្រោះតែការធ្វេសប្រហែសរបស់តៃកុងឡាន អ្នកមិនឈឺចាប់តែខ្ញុំឈឺចាប់😢"

Loading...

 

 

ខាងក្រោមនេះជាវីដេអូដែលអ្នកនាងបានរៀបរាប់៖

Loading...