kalib9

សោកស្តាយណាស់! គ្រូបង្ហាត់ក្បាច់គុណ យុទ្ធក្រមខម បានស្លាប់ដោយក្រឡាប់ឡាននៅជើងភ្នំ ខេត្តព្រះវិហារ ពេលត្រឡប់ពីបង្ហាត់ក្បាច់គុនដល់បូលីសព្រំដែន

លោក ពៅ សុខចាន់ គឺជាគ្រូបង្ហាត់ក្បាច់គុណ យុទ្ធក្រមខមមួយរូប ប្រចាំសហពន្ធ័យុទ្ធក្រមខមកម្ពុជា និងមានតួនាទីជាមន្ត្រីបូលីសផងដែរ។ មុនពេលបាត់បង់ជីវិត លោកបានធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីបង្ហាត់ក្បាច់គុន ដល់ប៉ូលីសព្រំដែន ប៉ុន្តែជាអកុសក៏បានជួបគ្រោះថ្នាក់ខាងលើ បាត់បង់ជីវិតតែម្តង។

បច្ចុប្បន្នក្រុមគ្រួសារ កំពុងធ្វើបុណ្យតាមប្រពៃណីសាសនា នៅស្រុកកំណើត ដែលមានទីតាំងនៅស្រុកពាមជរ ខេត្តព្រៃវែង ខណៈសាកសពនឹងត្រូវបូជាតាមសាសនា នៅវេលាម៉ោង ១០យប់ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩នេះ។

 

Loading...

Loading...