kalib9

ជួយស៊ែររកជំនួយផង! ក្មួយស្រី ម៉ឺន ស្រីថៃ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហស អង្គស្នួល គ្រោះថ្នាក់ចរាចររបួសក្បាលធ្ងន់ធ្ងរ នាងកំព្រាឪពុកម្តាយតាំងពីតូច សព្វថ្ងៃនៅជាមួយតាយាយទេ!

យោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Mak Sarath បានឲ្យដឹងថាមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយម៉ូតូធំមួយគ្រឿងបើកបរក្នុងល្បឿនលឿនមានទិសដៅស្របគ្នាបានមកបុកម៉ូតូរបស់ពួកប្អូនស្រីពេញទំហឹង៖

"ក្មួយស្រី ម៉ឺន ស្រីថៃ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហស អង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្មួយស្រីរស់នៅជាមួយតាយាយរបស់ក្មួយតាំងពីពុកម្តាយរបស់នាងបែកបាក់គ្នាពេលនាងមានអាយុប្រហែល១ឆ្នាំ។ ក្មួយស្រីបានជួបគ្រោះថ្នាក់ចរាចរជាមួយកូនស្រីរបស់ខ្ញុំ ម៉ាក សិរីរចនា នៅមុខវិទ្យាល័យនៅពេលត្រលប់ពីទិញទឹកកកដើម្បីយកទៅរៀបចំកម្មវិធីនៅសាលារបស់នាង នាព្រឹកថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩។ បុរសម្នាក់ជិះម៉ូតូធំក្នុងល្បឿនយ៉ាងលឿនក្នងទិសដៅស្របគ្នាបានមកបុកម៉ូតូរបស់ពួកគេពេញទំហឹង។ ស្រីថៃ បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ហើយកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ មកដល់ម៉ោងនេះស្ថានភាពរបស់នាងនៅធ្ងន់ធ្ងរនៅឡើយ។

ខ្ញុំសូមអរគុណមិត្តភក្តិទាំងអស់ដែលបានបារម្ភនិងជូនពរនាង អរគុណសប្បុរសជនដែលបានបរិច្ចាកឈាមជូននាងនារសៀលនេះ អរគុណលោកគ្រូអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលដែលបានជួយសង្គ្រោះបឋមដល់នាង និង អរគុណលោកគ្រូអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រដែលកំពុងតែខិតខំប្រឹងប្រែងសង្គ្រោះជីវិតនាង។

ខ្ញុំសូមជូនដំណឹងនេះដល់មិត្តភក្តិរបស់ក្មួយស្រី ម៉ឺន ស្រីថៃ លោកគ្រូអ្នកគ្រូ និង មិត្តភក្តិនៅក្នុងបណ្តាញសង្គមទាំងអស់ បើលោក លោកស្រីមានទឹកចិត្តអាណិតអាសូរក្មួយស្រី ហើយចង់រួមចំណែកសង្គ្រោះជីវិតរបស់នាង លោក លោកស្រីអាចទាក់ទងមកខ្ញុំបាន"។

Loading...

Loading...