kalib9

គួរបន្ទោសអ្នកណា?​ ដោយសារការធ្វេសប្រហែសរបស់ឪពុកម្តាយ មួយប៉ព្រិចភ្នែក​​ ក្មេងស្រី ២ នាក់លង់ទឹកស្លាប់

គួរបន្ទោសអ្នកណា?​ នេះហើយជាការធ្វេសប្រហែស របស់ឪពុកម្តាយ ដែលធ្វើឲ្យក្មេងស្រី ២ នាក់លង់ទឹកស្លាប់ កាលពីវេលាម៉ោង ១៧:០០នាទី ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថាក្មេងស្រីរងគ្រោះទី ១ មានឈ្មោះ ស៊ូ កញ្ញា អាយុ​ ០៥ ឆ្នាំ និងក្មេងស្រីរងគ្រោះទី ២ មានឈ្មោះ រេម ចាន់រី អាយុ ០៤ ឆ្នាំ។

Loading...

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ លើសាកសព ហើយបានសន្និដ្ឋានថា ក្មេងស្រី ទាំង ០២ នាក់ ពិតជាស្លាប់ដោយសារការលង់ទឹក ពិតប្រាកដមែន ពុំមានពាក់ព័ទ្ធនឹងបទល្មើសអ្វីផ្សេងឡើយ ហើយបានប្រគល់សព ឲ្យទៅក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី។

ជាចុងក្រោមសូមឪពុកម្តាយទាំងអស់មានការប្រុងប្រយ័ត្នចំពោះកូនតូចៗឲ្យមែនទែន ព្រោះអាចមានវិប្បដិសារីដូចរឿងហេតុខាងលើ៕

Loading...