kalib9

ដាំបង្គោលបែងចែកច្បាស់ៗបែបនេះហើយ! តើនៅមានអ្នកជិះដួលទៀតទេ?

ភ្នំពេញ ៖ ដោយសារតែមានមនុស្សឧស្សារហ៍ជិះដួល និងមានការរិះគន់ពីមនុស្សមួយចំនួន នៅ​ថ្ងៃ​នេះ ​ក្រុម​ការងារ​​ដាំ​បង្គោល​ចរាចរណ៍បានមកដាំបង្គោលនៅលើស្ពាន​ជ្រោយ​ចង្វា ​ដើម្បី​បែងចែក​ឱ្យ​ច្បាស់​ពីផ្លូវ​​ម៉ូតូ ដើម្បីកុំឲ្យមានការភាន់ច្រលំ ​និងបន្តជិះ​ដួល​តទៅទៀត។

ស្ពាន​ជ្រោយ​ចង្វា​ដែលត្រូវបានជួសជុលឡើងវិញដោយ JICA ជប៉ុនបាន​បើក​ឱ្យ​ដំណើរ​ការឡើយ​វិញបន្ទាប់ពីបានជួសជុលរួចរាល់​កាល​ពី​ថ្ងៃ​ទី ​៣ ​​ខែ ​មេសា​ ឆ្នាំ​ ២០១៩ កន្លងទៅ​នេះ។ ក្រោយ​ពី​​បើក​ឲ្យដំណើរការ​នៅ​ថ្ងៃ​ដំបូង​ មានករណី​ប្រជា​ពលរដ្ឋ​ជាច្រើន ជិះ​ម៉ូតូ​ដួលនៅលើស្ពាន ​ដោយសារ​តែ​មិន​មានការយល់ដឹងច្បាស់ពីស្លាកសញ្ញា និងគំនូសសញ្ញា។

ដូច្នេះ​ហើយ នៅថ្ងៃនេះដើម្បី​កុំ​ឱ្យ​កើត​មាន​ការដួលពីសំណាក់អ្នកជិះម៉ូតូ ​ក្រុម​ការងារ​​ដាំ​បង្គោល​បានមកដាំបង្គោលដើម្បី​ចែក​ផ្លូវ​ម៉ូតូកុំឲ្យអ្នកបើកបរម៉ូតូ ជិះចូលរំលោភផ្លូវរថយន្តបន្តទៀត នៅពេលជិះឡើងលើស្ពាន​ ​៕

 

Loading...

 

 

Loading...