kalib9

មនុស្ស ១០ប្រភេទ ដែលអ្នកត្រូវតែជៀសវាង បើអ្នកចង់បានស្នេហាមួយដែលគង់វង្ស យូរអង្វែង!

មានគូស្នេហ៍ជាច្រើន ដែលបានរស់នៅដោយការមិនចុះសម្រុងនឹងគ្នា នោះក៏ដោយសារតែពួកគេម្នាក់ៗមានចំណុចអវិជ្ជមាន ហើយមិនចេះអធ្យាស្រ័យគ្នា ។ ដូចនេះដើម្បីក៉ំជួបប្រទះបញ្ហារស់នៅមិនចុះសម្រុងគ្នា ហើយចង់ទទួលបានស្នេហាមួយដែលមានភាពរីករាយ អ្នកគួរតែជៀសឲ្យបានពីមនុស្សទាំង 9 ប្រភេទនេះ ។

១. មនុស្សពូកែតែខាងរិះគន់ ៖ មនុស្សប្រភេទនេះឃើញអ្វីដែលអ្នកធ្វើគឺទើសចិត្តរហូត តាំងពីចរិយារបស់អ្នករហូតដល់របៀបស្លៀកពាក់របស់អ្នក។ គេតែងតែព្យាយាមចង្អុលបង្ហាញភាពមិនល្អឥតខ្ចោះរបស់អ្នកនិងចង់ឲ្យអ្នកផ្លាស់ប្តូរតាមចិត្តរបស់គេ។ មនុស្សប្រភេទនេះតែងតែគិតថាពួកគេយកចិត្តទុកដាក់លើអ្នក ខ្វល់លើអ្នកណាស់ ប៉ុន្តែឃើញអ្នកធ្វើអ្វីមួយគឺទើសភ្នែករហូត រិះគន់គ្រប់រឿង ចុងក្រោយស្នេហាអាចនឹងប្រេះឆានៅថ្ងៃណាមួយមិនខាន។

17030660 26775160 1 0 1510549639 1510549645 650 1 1510549645 650 E9abd2f1ec 1510758527

២. កំពូលមនុស្សប្រច័ណ្ឌ ៖ ក្តីស្រលាញ់ចំពោះមនុស្សម្នាក់គឺតែងតែប្រច័ណ្ឌបែបនេះហើយ ប៉ុន្តែបើគ្រាន់តែជាមិត្តស្និទស្នាល មិត្តរួមការងារ ឬក៏ក្រុមគ្រួសារ ក៏ប្រច័ណ្ឌដែរនោះវាមិនសមហេតុផលនោះទេ ។ គ្មាននរណាម្នាក់ចង់រស់នៅជាមួយមនុស្សដើម្បីតែ ប្រច័ណ្ឌរករឿងគ្នា ឈ្លោះគ្នារាល់ថ្ងៃនោះទេ ។

17030610 26775260 2 0 1510549668 1510549671 650 1 1510549671 650 E9abd2f1ec 1510758527

៣. ប្រភេទមនុស្សដែលតែងតែនិយាយកុហក់​ ៖ បើសិនជាអ្នកមានដៃគូដែលតែងតែកុហក់អ្នកសូម្បីតែរឿងតូចតាចដើម្បីប្រយោជន៍គេដែរនោះ តើអ្នកអាចនឹងជឿទេថានៅថ្ងៃខាងមុខគេនឹងមិនក្បត់អ្នក អ្នកសាកគិតទៅមើលថាតើអ្នកអាចនឹងរស់នៅជាមួយមនុស្សបែបនេះបានទេ មានសុភមង្គលដែរទេ។

17030210 26775360 3 0 1510549692 1510549695 650 1 1510549695 650 E9abd2f1ec 1510758527

៤ . ជាមនុស្សប្រភេទ Drama ច្រើន ៖ មនុស្សប្រភេទនេះចូលចិត្តគិតច្រើន ស្រមើលស្រមៃច្រើន ចូលចិត្តឲ្យអ្នកលួងលោម បើមិនដូច្នោះទេប្រាកដជារស់នៅមិនចុះសម្រុងនោះទេ ហើយបើចង់នៅក្បែរមនុស្សបែបនេះត្រូវប្រាកដថាអ្នកជាមនុស្សចិត្តធ្ងន់ សូម្បីតែគេជាអ្នកធ្វើខុសសោះក៏ត្រូវតែលួងគេដែរ ។

17030560 26775460 4 0 1510549717 1510549719 650 1 1510549719 650 E9abd2f1ec 1510758527

៥. មនុស្សចរិតដូចកូនក្មេង ៖ ត្រង់នេះមិនមែនសំដៅដល់ការលេងសើចនោះទេ ប៉ុន្តែចង់សំដៅដល់ទំនួលខុសត្រូវ និងការសម្រេចចិត្ត។ មនុស្សប្រភេទនេះគឺមិនហ៊ានសម្រេចចិត្តលើរឿងរ៉ាវអ្វីមួយនោះទេ ហើយចូលចិត្តទម្លាក់ទំនួលខុសត្រូវទៅលើអ្នកដទៃ ។ ពួកគេត្រូវការ “ប៉ា” ឬ “ម៉ាក” ដើម្បីគាំទ្រសកម្មភាពរបស់ពួកគេទាំងអស់។

17030510 26775560 5 0 1510549753 1510549755 650 1 1510549755 650 E9abd2f1ec 1510758527

Loading...

៦. មនុស្សងប់ងល់ការងារជាងមនុស្សដែលខ្លួនឯងស្រឡាញ់ ៖ មនុស្សណាក៏ស្រឡាញ់ការងារ និងមានទំនួលខុសត្រូវចំពោះការងារដែរ ក៏ប៉ុន្តែមនុស្សដែលឱ្យតម្លៃការងារជាងអ្នកនោះ គឺមិនមែនជាដៃគូដែលគួរឱ្យទុកចិត្តនោះទេ។ មុនដំបូងអ្នកប្រហែលជាមានមោទនភាពចំពោះមនុស្សដែលធ្វើការនឿយហត់។ ប៉ុន្តែបើពួកគេគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អ្នក មិនយូរមិនឆាប់ស្នេហាមួយនេះនឹងមានជម្លោះ ។

17030460 26775660 6 0 1510549772 1510549778 650 1 1510549778 650 E9abd2f1ec 1510758527

៧.​ មនុស្សបោកប្រាស់​ ៖ មនុស្សប្រភេទនេះដំបូងគេចាប់ផ្ដើមធ្វើដូចជាជឿជាក់លើខ្លួនអ្នកខ្លាំងណាស់ហើយបន្ទាប់មកពួកគេចាប់ផ្ដើមប្រើទំនុកចិត្តដែលអ្នកមានចំពោះគេ។ ក្រោយមកពួកគេចាប់ផ្តើមលួងលោមអ្នក និងនិយាយប្រាប់អ្នកពីការអស្ថិរភាពហិរញ្ញវត្ថុ “ជាបណ្ដោះអាសន្ន”។ ជាទូទៅអ្នកប្រាកដជាត្រូវជួយពួកគេឱ្យបានឆាប់តាមដែលអាចធ្វើបាន ដោយចំណាយលុយរបស់របស់អ្នកដើម្បីដោះស្រាយបញ្ហារបស់ពួកគេទាំងអស់។

17030360 26775860 8 0 1510549822 1510549824 650 1 1510549824 650 E9abd2f1ec 1510758527

៨. មនុស្សញៀនឹងអ្វីមួយ ៖ មនុស្សប្រភេទនេះសូមជៀសឲ្យឆ្ងាយ មិនថាញៀនស្រា ញៀនល្បែង ឬ ញៀនគ្រឿងញៀនោះទេ ការញៀនរបស់គេអាចនឹងបំផ្លាញអ្នកនៅថ្ងៃណាមួយ ។

17030310 26775960 9 0 1510549843 1510549845 650 1 1510549845 650 E9abd2f1ec 1510758527

៩. មនុស្សអាត្មានិយម ៖ មនុស្សដែលគិតតែពីប្រយោជន៍ខ្លួនឯងមិនគ្រាន់តែស្រឡាញ់ខ្លួនឯងប៉ុណ្ណោះទេ ពួកគេថែមទាំងភ្លេចគិតពីអ្នកដទៃ ហើយសូម្បីតែអ្នកក៏គេមិនខ្វល់ដែរ ។ ជឿទេថាមនុស្សបែបនេះនឹងអាចថែរក្សាអ្នកបានល្អ ?

17030260 26776060 10 0 1510549864 1510549868 650 1 1510549868 650 E9abd2f1ec 1510758527

១០. មនុស្សចង់តែឈ្នះ ៖ មនុស្សបែបនេះនឹងព្យាយាមជ្រៀតជ្រែកចូលទៅក្នុងជីវិតឯកជនរបស់អ្នកគ្រប់រឿង ហើយពួកគេមិនដែលចេះយោគយល់ឬ អធ្យាស្រ័យនោះទេ នៅពេលមានបញ្ហាកើតឡើងមានតែគេប៉ុណ្ណោះដែរត្រូវ ។

17030160 27574310 0 1510696356 1510727283 1427 1 1510727283 650 04f9ebaa03 1510758527

ប៉ុន្តែនៅក្នុងករណីដែលអ្នកគិតថា មនុស្សដែលស្ថិតនៅក្នុងចំណោម ទាំង១០ប្រភេទ នេះមានចំណុចល្អច្រើន ហើយអ្នកស្រលាញ់គេខ្លាំងមិនអាចរស់នៅដោយគ្មានគេបាន សូមបើកចិត្តទទួលយកពួកគេចុះ ប៉ុន្តែត្រូវប្រាកដថាអ្នកនឹងអាចទ្រាំបាន ហើយគេក៏ស្រលាញ់អ្នកខ្លាំងដែរនោះ យើងក៏សង្ឃឹមថាអ្នកអាចកែប្រែភេទមនុស្សខាងលើនេះបានដើម្បីអ្នក ៕

Loading...