kalib9

អំបាញ់មិញនេះ មានគ្រោះថ្នាក់ចរាចរណ៏ រថយន្ត ៣ ទៅ ៤ គ្រឿងបុកប៉ះគ្នានៅ ផ្លូវជាតិលេខ ៤

យើងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Huy Bunleng បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្រុកព្រៃនប់ នៅល្ងាចថ្ងៃទី ៩ មេសា ឆ្នាំ ២០១៩ ក្នុងចំនុចចំណោត ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលបណ្តាលឲ្យរថយន្តរងការខូចខាត និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ផងដែរ ប៉ុន្តែករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ។

"ស្រុកព្រៃនប់-ពលរដ្ឋប្រាប់ដំណឹងជាបឋមមកថា មុន នេះបន្តិច (ម៉ោងជាង៦ល្ងាច)ថ្ងៃ៩មេសា២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៏ រថយន្ត៣ទៅ៤គ្រឿងបុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ត្រង់ចំណោតឃុំបិតត្រាំង ស្រុកព្រៃនប់ បណ្តាលអោយរថយន្តរងការខូចខាតនិងកំពុងកកស្ទះចរាចរណ៏ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ករណីនេះសមត្ថកិច្ចមូលដ្ឋានកំពុងចុះជួយសម្រួលចរាចរណ៏នៅកន្លែងកើតហេតុ" ៕

 

 

 

 

 

 

Loading...

 

 

 

 

 

Loading...