kalib9

ត្រជាក់ត្រជុំហើយ ត្រៀមដាក់អាវភ្លៀង ចូលឆ្នាំខ្មែរខាងមុខនេះ និងមានភ្លៀងធ្លាក់!

យើងតាមប្រភពព័ត៌មាន​ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពី​ថ្ងៃទី​ ​១២​ ​រហូត​ដល់​ថ្ងៃ​ទ​ ​១៧​ ​មេសា​ ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ ​នៅ​ក្របខណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស​ ​។​ ​នេះ​បើ​តាម​ការព្យាករណ៍​អាកាសធាតុ​របស់ក្រ​សួង​ធនធានទឹក​ ​និង​ ​ឧតុនិយម​ ​ចេញផ្សាយ​នៅ​ថ្ងៃទី​ ​១០​ ​មេសា​ ​២០១៩​ ​នេះ​ ​។​ ​

ការ​ធ្លាក់​ភ្លៀង​នេះ​ ​គឺ​បណ្ដាលមកពី​កម្ពុជា​ទទួលរង​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ ​ដែល​កើតមក​ពី​សមុទ្រ​ចិន​ខាងត្បូង​ ​។​ ក្រសួង​បាន​អំពាវនាវ​ឲ្យ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ ​ចំពោះ​បាតុភូត​ធម្មជាតិ​ ​ផ្គរ​ ​រន្ទះ​ ​និង​ ​ខ្យល់​កន្ត្រាក់​ដែល​នឹង​កើតឡើង​ក្នុង​ពេល​ដែល​កម្ពុជា​ធ្លាក់​ភ្លៀង​នេះ​ ​។​ ​

Loading...

Loading...