kalib9

ចូលឆ្នាំខ្មែរខាងមុខនេះ មិនដឹងទៅកម្សាន្តនៅទីណាមែនទេ! «ឆ្នេរខ្សាច់ស តាបារាំង» ទេសភាព​មិនចាញ់កោះរុង​​ ឆ្នេរខ្សាច់សក្បោស ទឹករាក់ៗស្រួលលេង​ មានចម្ងាយត្រឹមតែ 190Km ពីភ្នំពេញ

នៅសល់មិនប៉ុន្មានថ្ងៃទៀតទេនឹងដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិហើយ តើលោកអ្នកដឹងថាគួរតែទៅដើរលេងនៅកន្លែងណាហើយឬនៅ? ថ្ងៃនេះ ​Sne9 សូមណែនាំកន្លែងសម្រាក និងកម្សាន្តដ៏សែនស្រស់ស្អាតមួយកន្លែងដែលមាន កន្លែងសម្រាក និងកម្សាន្តដ៏សែនស្រស់ស្អាត ឆ្នេរស្អាត ទឹកសមុទ្រថ្លាឈ្វេង គឺ «ឆ្នេរខ្សាច់ស តាបារាំង» មានចំងាយសរុបពីភ្នំពេញ មករម្យណីយ៍ដ្ឋានគឺ ១៩០.៥ គីឡូម៉ែត្រ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

- ធ្វើដំណើរពីភ្នំពេញមកដល់បង្គោលគីឡូម៉ែត្រលេខ ១៦៣ និងហួសបន្តិចប្រហែល ៥០០ម៉ែត្រ មានផ្លូវបត់ស្តាំ (កន្លែងហ្នឹងគេហៅថាតានៃ)

- ពីតានៃរហូតដល់ ផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា «ក្រសួងអភិវឌ្ឍន៍ជនបទ» ធ្វើដំណើរ មានចំងាយ ១០គីឡូម៉ែត្រ។

- ធ្វើដំណើរពី «ក្រសួងអភិវឌ្ឍន៍ជនបទ» ទៅមុខរហូតដល់ស្លាកសញ្ញា «រម្យណីយ៍ដ្ឋានពយយាយម៉ៅ» ចំងាយ ៩.៥ គីឡូម៉ែត្រ។

- ធ្វើដំណើរពី «រម្យណីយ៍ដ្ឋានពយយាយម៉ៅ» ទៅរម្យណីដ្ឋាន ឆ្នេរសតាបារាំង មានចំងាយ ៧.៥ គីឡូម៉ែត្រ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Loading...

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ One Place Amazing Explorer  | Oliver Jr.

Loading...