kalib9

ពិតជាស្រស់ស្អាតណាស់! ព្រះអង្គ​ម្ចាស់​តូច​ ​នរោត្តម​ ​ចេ​នណា សែរាជវង្សវ័យក្មេង នៃព្រះរាជាណាចក្រកម្ពុជា ស្អាតដូចទេពធីតា!

​ព្រះអង្គ​ម្ចាស់តូច ​នរោត្ដម​ ​ចេ​នណា​ ​ជា​សែ​រាជវង្ស​វ័យក្មេង​បំផុត​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​ ​ទ្រង់​ជា​បុត្រី​​ទីពីរ​របស់​អ្នកអង្គម្ចាស់ ​នរោត្តម​បុប្ផា​រី​ ​និង ​ជា​ព្រះរាជ​នត្តា​របស់​ ​សម្តេច​ព្រះ​មហិស្សរា​ ​នរោត្តម​ចក្រពង្ស​ នេះបើតាមការបង្ហោះពីទំព័រហ្វេសប៊ុក Royal du Cambodge កន្លងមក ។

ព្រះអង្គ​ម្ចាស់​តូច​ ​នរោត្តម​ ​ចេ​នណា​ ​ប្រសូត​នៅ​ថ្ងៃទី​ ​១១​ ​ខែ មីនា​ ​ឆ្នាំ​ ​២០១១​ ​បច្ចុប្បន្ននេះ​ទ្រង់​​មាន​ព្រះជន្ម​ ​៨​ ​ព្រះវស្សា​ ​។​ ក្រៅពីមានសម្រស់ដ៏ផូផង់ប្រៀបដូចទេពធីតា ​​ទ្រង់​ថែមទាំងមានទេពកោសល្យផ្នែកសិល្បៈយ៉ាងពិសេស ។ ទ្រង់អាចច្រៀងចម្រៀងជាភាសាខ្មែរបានយ៉ាងពីរោះ និង ថែមទាំងចេះច្រៀងជាភាសាបរទេសដូចជា បារាំង ចិន ថៃ បានយ៉ាងល្អ ។

ជាក់ស្ដែងក្នុងថ្ងៃពិពរណ៍ មរតកទាំង ៥ នៅសាលាភូមិន្ទវិចិត្រសិល្បៈ ទ្រង់បានបង្ហើរសំនៀងជាមួយកាយវិកាយ៉ាងទន់ភ្លន់ ដែលទទួលបានការចាប់អារម្មណ៍ពីមហាជនជាខ្លាំង ។ កន្លងមកទ្រង់​ក៏ធ្លាប់បាន​បង្ហាញ​ព្រះវ​ត្ត​មាននៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ ​និង​ ​បង្ហើរ​សូ​សៀង​តាម​បណ្ដាញ​សង្គម​នានា​​ទៀតផង និង ទទួលបានការកោតសរសើរនូវទេពកោសល្យរបស់ទ្រង់ជាខ្លាំង ពីសំណាក់ប្រជាជនខ្មែរ​៕​

 

 

 

 

 

 

 

 

 

 

 

Loading...

 

 

 

 

 

 

 

 

 

 

 

 

 

Loading...