kalib9

ក្តៅៗ! ពេលនេះ បុរសដែលបានប្រើហិង្សា ទះកំផ្លៀងស្ត្រីម្នាក់ នៅផ្សារកណ្តាល ឃាត់ខ្លួនបានហើយ!

ភ្នំពេញ ៖ ក្រោមការបញ្ជាររបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកំណត់អត្តសញ្ញាណបុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាលបានហើយ ។ នៅរសៀលថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានឃាត់ខ្លួនជនបង្កហឹង្សានេះបានរួចហើយ។

ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ ៤៣ ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយ ហើយពេលនេះកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

គួររំលឹកផងដែរថារថយន្តទំនើបស្លាកលេខ ភ្នំពេញ 2AR 3386 ដែលជនសង្ស័យបើកនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុននោះទេ មិនមែនជារបស់ជនល្មើសឡើយ ហើយក្រុមហ៊ុនក៏បានសហការណ៍ជាមួយសមត្ថកិច្ចអាវុធហត្ថ ដោយនាំយកជនសង្ស័យមកទទួលទោសកំហុសដែលខ្លួនបានប្រព្រឹត្ត នៅឯកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

 

 

Loading...

 

 

 

Loading...